
ជាធម្មតា ប្រសិនបើបងប្អូនដែលទើបតែផ្លាស់ប្តូរពីការប្រើប្រាស់នូវរថយន្តប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូត មកអគ្គិសនី ច្បាស់ណាស់ បញ្ហាចម្បងគឺការពិបាកក្នុងការស្វែងរកនូវស្ថានីយ៍សាកថ្មរថយន្តរបស់ខ្លួន ជាពិសេសគឺនៅពេលដែលកំពុងធ្វើដំណើរទៅកាន់ទីរួមខេត្តឆ្ងាយៗ។ ដូចនេះ ដើម្បីដោះស្រាយនូវបញ្ហាមួយនេះ ថ្ងៃនេះ យើងសូមណែនាំនូវកម្មវិធីមួយដែលអាចឲបងប្អូនស្វែងរកនូវស្ថានីយ៍សាកថ្មបានស្រួលតែម្តង ដោយកម្មវិធីនោះ គឺមានឈ្មោះថា PlugShare ។
ជាក់ស្តែង កម្មវិធីនេះ គឺអាចប្រើបានទាំង iOS និង Android ហើយចំណុចពិសេសវិញ គឺអាចបង្ហាញនូវទីទាំងស្ថានីយ៍សាកថ្មពាសពេញផ្ទៃប្រទេសតែម្តង។ ដូចនេះ គឺផ្តល់នូវភាពងាយស្រួលខ្លាំង។ លើសពីនេះ សម្រាប់កម្មវិធីនេះផងដែរ ក៏អាចបង្ហាញនូវឈ្មោះស្ថានីយ៍ រូបថត ទីតាំង លេខទូរស័ព្ទ តម្លៃសាក ម៉ោងបើកដំណើរការ ចំនួនទូរសាក ព្រមទាំងកម្លាំងផងដែរ។

ក្រៅពីកម្មវីធីដែលបានណែនាំខាងលើ បងប្អូនម្ចាស់រថយន្តក៏អាចប្រើប្រាស់ Google Map និង OneGO EV App ក្នុងការស្វែងរកនូវស្ថានីយសាកថ្មទៅតាមគោលដៅដែលបងប្អូនមានបំណងចង់ទៅផងដែរ។ ដោយ OneGO EV App អ្នកបើកបរអាចស្វែងរក កក់ និងទៅកាន់ស្ថានីយបញ្ចូលថាមពលណាមួយដែលមាននៅក្នុងប្រទេស តាមរយៈផែនទី អាចពិនិត្យមើលទិន្នន័យបានភ្លាមៗទៅលើប្រភេទឆ្នាំសាក និងគ្រឿងបរិក្ខារផ្សេងៗទៀតជាដើម៕



















