តើបើកបរក្នុងលក្ខខណ្ឌបែបណាបានជារថយន្ដ BMW iX3 សាកថ្មមួយពេញជិះបាន១ ០០០គីឡូម៉ែត្រហើយនៅសល់ថ្មទៀត?

[ប្រភព៖ BWMBLOG] កាលពី​ប៉ុន្មាន​ខែ​មុនក្រុមហ៊ុនអាឡឺម៉ង់ BMW បានដាក់បង្ហាញរថយន្ដអគ្គិសនី BMW iX3 2026 ដែលអាចបើកបរបានចម្ងាយអតិបរមា​គឺ ៨០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP។ ប៉ុន្តែកាលពីថ្មីៗនេះក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​តេស្ត hypermiling (ស្ថិតក្រោមពាក្យស្លោកការ​បើកបរ​ដើម្បី​សន្សំសំចៃ​ថាមពល​) ក្រុមហ៊ុនអាឡឺម៉ង់មួយនេះបានសម្រេចយករថយន្ត BMW iX3  មកធ្វើតេស្ដ ដោយកំណត់គោលដៅ​ធ្វើដំណើរ​ចេញពី​​រោងចក្រផលិតរបស់ខ្លួននៅទីក្រុង Debrecen ក្នុង​ប្រទេស​ហុងគ្រី ទៅកាន់​ទីក្រុង Munich ដែល​ជា​ទីស្នាក់ការ​របស់ក្រុមហ៊ុន BMW។

The Neue Klasse has arrived! The BMW iX3 is an EV with 500 miles of range |  Top Gearជាលទ្ធផលមិនគួរឲ្យជឿ BMW iX3 បានបញ្ចប់ការធ្វើតេស្ដដោយជោគជ័យ ដោយរថយន្ត​ប្រភេទ crossover អគ្គិសនី​នេះ​បាន​បើកបរ​បាន​ចម្ងាយ ១ ០០៧.៧ គីឡូម៉ែត្រ ហើយ​នៅតែ​សល់​ថ្ម ២%ថែមទៀត។ ជាមួយថាមពលថ្ម២% រថយន្ដនេះអាច​នឹង​បើកបរ​បាន​ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្របន្ថែម​ទៀតមុនពេល​ថ្ម​អស់​ទាំងស្រុង។

នៅពីក្រោយរឿងរ៉ាវនេះ អ្វីៗគ្រប់យ៉ាងសុទ្ធតែកើតចេញពីផែនការនិងការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីឈានដល់ការសម្រេចគោលដៅ។ ក្នុងការដំណើរនៃការធ្វើតេស្ដ ក្រុមហ៊ុន BMW បាន​រៀបចំ​ផែនការ​ធ្វើដំណើរ​នេះ​ដើម្បី​បង្កើន​ឱកាស​របស់​ខ្លួន​ក្នុង​ការ​បំបែក​កំណត់ត្រា ១ ០០០ គីឡូម៉ែត្រ ដោយ​ការ​សាក​ថ្ម​តែ​ម្តង។ ក្នុងនោះតម្រូវឲ្យរថយន្ត iX3 ត្រូវ​ជៀសវាង​ការបើកបរផ្លូវ​ហាយវ៉េ ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនីពីការទទួលនូវកម្លាំងកកិតជាមួយខ្យល់ខ្លាំង។ លើស​ពី​នេះ ក្រុម​អ្នកបើកបរ​ក៏​បាន​រៀបចំ​ផែនទី​ផ្លូវ​ ដែលកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ភ្លើង​ស្តុបឲ្យ​នៅ​តិច​បំផុត។

2027 BMW iX3 Driven More Than 1,000 Kilometers on a Single Charge -  autoevolutionបន្ទាប់ពី​ទៅ​ដល់​ទីក្រុង Vienna ដោយ​នៅសល់​ថ្ម ៥៣% ក្រុម​ការងារ​បាន បិទ​ម៉ាស៊ីន​ត្រជាក់, ប្រព័ន្ធកម្តៅ, និង​វិទ្យុ ដើម្បី​កាត់បន្ថយ​ការ​ទាញ​យក​ថាមពល​ឲ្យ​តិច​បំផុត។ ជាមួយនេះក្រុមហ៊ុន BMW ក៏​មិន​ចង់​ប្រើ​ភ្លើង​ហ្វា​ទាប (low beams) ដែរ ប៉ុន្តែ​ដោយសារ​តែ​ផ្លូវ​ងងឹត ទើប​គ្មាន​ជម្រើស​ផ្សេង។ អ្វីដែលសសំខាន់បំផត ពួកគេ​បាន​ផ្តោត​លើ​ការ​រក្សា​សន្ទុះ​របស់​រថយន្ត និង​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​បង្កើត​ថាមពល​ឡើងវិញ (regenerative braking) ឲ្យ​មាន​ប្រសិទ្ធភាព​បំផុតនិងប្រើប្រាស់សំបកកង់ M aerodynamic ទំហំ ២០ អុីញ ជំនួស​ឲ្យជម្រសើសទំហំ ២១ ឬ ២២ ព្រោះពេលសំបកកង់​ធំ​ជាង​នឹង​កាត់បន្ថយ​ចម្ងាយ​ធ្វើដំណើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW iX3 beats it official range by over 200 km in real-world test -  AutoBuzz.myជាលទ្ធផលវា​ស្ទើរតែ​មិនអាច​ទៅរួច​ទេ​ប៉ុន្តែពួកគេអាចធ្វើរឿងនេះបានដោយ BMW iX3 2026 អាច​បើកបរ​បាន ១ ០០០ គីឡូម៉ែត្រ ដោយ​ការ​សាក​ថ្ម​តែ​ម្តង ប៉ុន្តែត្រូវបើកបរតាមលក្ខខណ្ឌដូចអ្វីដែលក្រុមហ៊ុនបានធ្វើតេស្ដ។ សម្រាប់ការធ្វើតេស្ដគឺមិនត្រូវបានណែនាំឲ្យអតិថិជនរបស់ធ្វើបែបនេះទេ ដោយសារវាត្រូវទាមទារ ឲ្យអ្នកបើកបរ​ប្រើលក្ខខណ្ឌ នៃការរបើកបរ​ខុស​ពី​ទម្លាប់នៃការ​បើកបរប្រចាំថ្ងៃ​ធម្មតា។ យ៉ាងមិញទោះប្រើប្រាស់ទម្លាប់បើកបរតាមលក្ខខណ្ឌធម្មតារថយន្ដ BMW iX3 នៅតែអាចបើកបានចម្ងាយតិបរមា​ ៨០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ពេលសាកថ្មមួយពេញ។

5 Coolest Features Of The All-New BMW iX3 - Autoblogមូលហេតុដែលរថយន្ដនេះបើកបានឆ្ងាយបែបនេះគឺដោយសារវាបានបំពាក់មកជាមួយអាគុយទំហំធំរហូតដល់ ១០៨.៧ គីឡូវ៉ាត់ម៉ោង ដោយ​ប្រើប្រាស់ជាប្រភេទ​កោសិកា​ស៊ីឡាំង (cylindrical cells) ដោយសមត្ថភាព​នេះ​បាន​កើនឡើង ៤៥% ធៀប​នឹង iX3 ជំនាន់​ទីមួយ។ បន្ដែមពីរថយន្ដ BMW iX3 ប្រើប្រាស់​បច្ចេកវិទ្យា eDrive ជំនាន់​ទី ៦ របស់ BMW និងគាំទ្រការសាកថ្ម DC ក្នុង​ល្បឿន​អតិបរមា ៤០០ គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម