តើអ្នកដឹងទេថា សេវាផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃប៉ុន្មាន??? ខាងក្រោមនេះជាតារាងតម្លៃទៅតាមប្រភេទរថយន្ត៖
- សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬស្រាល
- ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)
- ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)
- សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធ្ងន់
- ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)
- ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)
ការផ្ទេរកម្មសិទ្ធិអាចធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅផ្លូវជាសុផារ៉ា ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ
បញ្ជាក់តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដោយចុចទីនេះ!