បន្ទាប់ការពិព័រណ៍រថយន្ត Motor Expo ប្រទេសថៃ ត្រូវបានធ្វើទ្បើងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ យើងឃើញថាក្រុមហ៊ុនរថយន្តដែលទទួលបានការកក់ច្រើនជាងគឹក្រុមហ៊ុន Toyota, Honda និង Isuzu ជាដើម។ ហើយនេះគឺជាការកក់រថយន្តកំពូលទាំង ១០ នៅ Motor Expo 2021 រួមមាន៖
- Toyota ៥ ៧១៥ គ្រឿង
- Honda ៤ ១១៥ គ្រឿង
- Isuzu ៣ ៣២៩ គ្រឿង
- Mazda ៣ ១៨៩ គ្រឿង
- MG ២ ២៩៧ គ្រឿង
- Suzuki ២ ១៨៥ គ្រឿង
- Mercedes-Benz ២០០៥ គ្រឿង
- Mitsubishi ១ ៥៧២ គ្រឿង
- BMW ១ ១១១ គ្រឿង
- Nissan ១ ០២៨ គ្រឿង។
សូមបញ្ជាក់ថាពិព័រណ៍ Motor Expo 2021 លើកទី ៣៨ បានបង្ហាញថា ប្រភេទរថយន្តដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺរថយន្តប្រភេទ SUV មានចំនួន ៤៩,៨ ភាគរយតាមពីក្រោយដោយរថយន្តប្រភេទ Sedan ចំនួន ៣៥,១ ភាគរយ រថយន្ត Pickup ចំនួន ១០,៦ ភាគរយ និងរថយន្តផ្សេងទៀត ៤,៥ ភាគរយ៕