ត្រឹមខែដំបូង ដើមឆ្នាំ ២០២៤ ក្រុមហ៊ុន Great Wal Motor ប្រកាសលក់រថយន្តបានច្រើនជាង ១០មុឺនគ្រឿង

[បរទេស] កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wal Motor ឬ GMW បានធ្វើការប្រកាសថា ក្រុមហ៊ុនបានលក់រថយន្តចំនួន ១០៤ ០៣០ គ្រឿងនៅក្នុងខែមករាដែលមានការកើនឡើង ៦៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយនៅក្នុងនះ រថយន្តអគ្គិសនី NEV លក់បានចំនួន ២៥ ០៣០ គ្រឿង ដែលស្មើនឹងជិត ១/៤ នៃចំនួនសរុប ដែលកើនឡើង ២៩៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ។ លើសពីណេះ ការលក់នៅក្រៅប្រទេសមានចំនួន ២៦ ៣៧៤ គ្រឿង កើនឡើង ៦៤,៩% ព្រមតាំងការលក់ម៉ូដែលដែលមានតម្លៃជាង ២៧ ៩២០ ដុល្លារ បានចំនួន ២៤ ៤៩៧ គ្រឿង កើនឡើង ២៣,៦%  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ Haval បានលក់រថយន្តបានចំនួនសរុប ៥៩ ១០៣ គ្រឿង កើនឡើង ៥០% និងរថយន្តអគ្គិសនី NEV លក់សរុបចំនួន ៦ ០០៥ គ្រឿង ព្រមទាំងរថយន្ត Ora លក់បានចនួនសរុប ៦០០១ គ្រឿងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម