ត្រឹមតែ ២សប្តាហ៍ Suzuki Baleno ២០២២ ត្រូវបានបញ្ជាទិញជិត ២៥,០០០ គ្រឿង

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Maruti Suzuki ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅក្នុងប្រទេសឥណ្ឌាបានធ្វើការប្រកាស​ចេញ និងបើកការកក់ទុកមុននៃរថយន្ត Suzuki Baleno ស៊េរីឆ្នាំ២០២២។ ខណៈពេលនេះក្រុមហ៊ុនក៏បានបង្ហាញចេញនៅចំនួនដែលទទួលបានក្នុងរយៈពេល ២សប្តាហ៍ ដោយមានកាកកក់សរុប ២៥,០០០ គ្រឿង ដែលមានតម្លៃចាប់ពី ៨ ៤២១ ដុល្លារ​ ដល់ ១២ ៥៨៦ ដុល្លារ។

រថយន្ត Suzuki Baleno ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់ជាមួយគ្រោងឆ្នឹង Heartect platform របស់ Suzuki។ ខណៈរថយន្តនេះមានប្រវែងសរុប ៣,៩៩០ ម.ម, ទទឹង ១,៧៤៥ ម.ម, កំពស់ ១,៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៥២០ ម.ម។ ដោយរថយន្តនេះទទួលបានរូបរាងពិសេសជាងមុន បំពាក៉ជាមួយប៉ាណាមុខកាន់ធំ, កាងខាងមុខថ្មី, ចង្កៀងមុខ LED, ចង្កៀងក្រោយ LED ដែលត្រូវបានរចនាឡើងវិញ ភ្ជាប់ជាមួយនឹងទ្វារក្រោយ,ថាសកង់ស្ព័រថ្មី ទំហំ ១៤អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាថ្មីទាំងស្រុង ដោយមានបំពាក់ជាមួយអេក្រង់ touchscreen ទំហំ ៩ អ៊ីញដែលរួមបញ្ចូលគ្នានូវព័ត៌មានកម្សាន្ត Suzuki SmartPlay Pro+, កាមេរ៉ា ៣៦០ ដឺក្រេ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់។លើសពី ដៃចង្កូតក៏បានរចនាថ្មីសម្រាប់ចាប់កាន់ឲ្យល្អប្រសើរ, បន្ថែមរន្ធខ្យល់ខាងក្រោយ និងរន្ធសាក USB ខាងក្រោយផងដែរ។

សម្រាប់មុខងារសុវត្ថិភាពរួមមាន ពោងសុវត្ថិភាពចំនួនប្រាំមួយ ESP, Hill Hold Assist, ABS ជាមួយ EBD, ESP, seat belt reminder និង speed warning។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Suzuki Baleno ស៊េរីឆ្នាំ ២០២២ ប្រើប្រាសជាមួយម៉ាស៊ីនចំណុះ ១,២ លីត្រ K-Series Dual Jet  ផលិតកម្លាំងបាន ៨៩ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ប៉ុង១ ភ្ជាប់មកជាមួយប្រអប់លេខដៃ manual ៥វគ្គ ឬ ប្រអប់លេខអូតួ AGS ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម