ត្រៀមលុយ! Lamborghini នឹងចេញឡាន Urus ពីរប្រភេទ និងឡាន Huracan ពីរប្រភេទឆ្នាំនេះ

[ទីផ្សារបរទេស] ក្នុងកិច្ចសម្ភាសន៍ជាមួយ Car Magazine លោក Stephan Winkelmann ដែលជានាយកប្រតិបត្តិ Lamborghini បាននិយាយថានៅឆ្នាំ២០២២នេះ ក្រុមហ៊ុនបានត្រៀមរថយន្ត Huracan ចំនួនពីរប្រភេទ រួមទាំងរថយន្ត Urus ដែលផ្លាស់ប្ដូរមុខមាត់ថ្មីចំនួនពីរប្រភេទផងដែរ សរុបទៅគឺមានផលិតផលថ្មីចំនួនបួន។

ត្បិតថាលោក Stephan មិនបាននិយាយលម្អិតច្រើនពីរថយន្តថ្មីទាំងបួន ប៉ុន្តែ Huracan មួយប្រភេទដែលត្រៀមបង្ហាញមុខទំនងជាប្រភេទ Sterrato ដែលគេធ្លាប់ថតបានពេលរថយន្តនេះបើកបរសាកល្បង។ ចំណែកមួយប្រភេទទៀតទំនងជាប្រភេទ Huracan JV Stradale។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាគេហាក់មិនច្បាស់លាស់ត្រង់ចំណុចថារថយន្ត Urus មានបែកចេញជាពីរប្រភេទ ត្បិតអី​លោក Stephan បានបញ្ជាក់​ថាមួយក្នុងចំណោម Urus ទាំងពីរប្រភេទមិនមានជាប្រភេទ PHEV នោះឡើយ ដោយ Urus និង Huracan ប្រភេទ PHEV គឺគ្រោងប្រកាសចេញនៅឆ្នាំ២០២៤ឯណោះ។

និយាយដល់ថ្ងៃអនាគតលោក Stephan បានបញ្ជាក់ថា Urus ប្រភេទ PHEV នឹងមានបំពាក់ម៉ាស៊ីន V8 ខណៈដែលរថយន្តដែលចូលមកស្នងតំណែងរថយន្ត Aventador នៅក្នុងឆ្នាំ២០២៣ នឹងមានបំពាក់ម៉ាស៊ីន V12៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម