Jeep Wrangler ស៊េរីឆ្នាំ២០២៤ បង្ហាញខ្លួនហើយ ដោយកែកុនថ្មីទាំងការរចនា និងម៉ាស៊ីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jeep Wrangler សេរីឆ្នាំ ២០២៤ មុខមាត់ថ្មី ផ្តោតលើបើកបរ Off-Road នៅឯពិព័រពណ៍រថយន្ត New York International Auto Show។

រថយន្តនេះ បានរចនាទៅលើប៉ាណាមុខរន្ធ ៧ ថ្មី របាំការពារភក់ធំជាងមុន ប្រើប្រាស់នៅថាសកង់ទំហំ ១៧ អ៉ីង ដល់ ២០ អ៉ីញ ។ ក្នុងនោះ អតិថិជនក៏អាចជ្រើសរើសយកនៅកញ្ចប់ Xtreme 35 ដែលនឹងផ្តល់ជូននៅទំហំសំបកកង់ចាប់ពី ៣២ ដល់ ៣៥ អ៉ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ ក៏មានការអាប់ដេតដ៏សំខាន់សម្រាប់ Jeep Wrangler ស៊េរីថ្មីនេះ ដោយបំពាក់អេក្រង់កម្សាន្តដែលល្អប្រសើរជាងមុនទំហំ ១២,៣ អ៉ីង​​ ភ្ចាប់ដោយ Apple Car play & Android Auto ព្រមទាំងមាននូវមុខងារ Trails Off road ជាដើម។​

បន្ថែមទៀតសម្រាប់ម៉ូដែលឆ្នាំ២០២៤ មាននៅជម្រើសថាមពលចំហេះក្នុងចំនួន ៣ និង PHEV 4xe បំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង មានចំណុះ ២,០លីត្រ ជំនួយដោយ turbocharged មានកម្លាំង ២៧០សេះ និង កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ ជម្រើស Pentastar ម៉ាស៊ីន ៦ស៊ីឡាំង មានចំណុះ ៣,៦លីត្រ មានកម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥២ញ៉ូតុនម៉ែត្រ ហើយអាចភ្ជាប់ជាមួយប្រអប់លេខដៃ ឬស្វ័យប្រវត្តិ ៨វគ្គផងដែល។

រីឯ4xe បំបពាក់ដោយ​ម៉ាស៊ីន ៤ស៊ីឡាំង​ចំណុះ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតនូវកម្លាំងបាន ៣៧៥សេះ និងមានកម្លាំងរមួល​ ៦៣៧​ញ៉ូ​តុន​ម៉ែត្រ ខណៈ Rubicon 392 បំពាក់ដោយម៉ាស៊ីន ៨ស៊ីឡាំង ចំណុះ ៦,៤លីត្រ ដែផ្តល់កម្លាំងបាន ៤៧០សេះ និងកម្លាំងរមួល ៦៣៨ញ៉ុតុនម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ចំនុចសំខាន់ៗរួមមានដូចជា៖ ប្រពន្ធ័ប៉ុងក្រោយ Dana 44 Full Float ថ្មីសម្រាប់ ត្រកូល Rubicon Edition និងគ្រឿងតុបតែងថ្មី ដែលបំពាក់ជាមួយឧបករណ៍ស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម