កាលពីថ្មីៗនេះចៅហ្វាយក្រុង Sherbrooke នៃខេត្ត Quebec ប្រទេសកាណាដាដែលជាអតិថិជនស្ម័គ្រស្មោះម្នាក់របស់ Infiniti ត្រូវការស្វែងរកទិញរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។ ដើម្បីកុំឲ្យបាត់បង់អតិថិជន ហាងលក់រថយន្ត Infiniti ក្នុងស្រុក ក៏សម្រេចយករថយន្ត Tesla Model 3 មកលក់ឲ្យ។
ហាងលក់រថយន្ត Infiniti ថែមទាំងបានប្រកាសការលក់នេះលើទំព័រ Facebook របស់ខ្លួន និងបានហៅវាថាជាដំណោះស្រាយក្នុងពេលបច្ចុប្បន្ន រហូតដល់ពេលរថយន្តអគ្គិសនីម៉ាក Infiniti បង្ហាញមុខក្នុងហាងលក់។
ហាង Infiniti នៅ Sherbrooke បានបញ្ជាក់ថារថយន្តអគ្គិសនីម៉ាក Infiniti ជាច្រើនគ្រឿងរំពឹងថានឹងបង្ហាញមុខនៅត្រឹមឆ្នាំ ២០២១ ខាងមុខនេះ៕