យោងតាមការសិក្សាថ្មីពី iSeeCars បានធ្វើការត្រួតពិនិត្យលើទិន្នន័យ ទៅលើរថយន្តមួយទឹកដែលមានការពេញនិយមប្រើប្រាស់បំផុតនៅសហរដ្ឋអាមេរិច ដោយពួកគេពិនិត្យលើទិន្នន័យនៃការលក់រថយន្តប្រើប្រាស់រួចចំនួន ៨លានគ្រឿងក្នុងរយ:ពេល ៥ឆ្នាំ(២០១៥-២០១៩)។
ហើយអ្វីដែលមិនគួរអោយភ្ញាក់ផ្អើលនោះគឺ រថយន្តប្រភេទភីកអាប់ កាន់កាប់តំណែងនៅកំពូលតារាង ដូចទៅនឹងរថយន្តថ្មីដែលគេពេញនិយមដែរ ព្រោះរថយន្តភីកអាប់ ជារថយន្តដ៏មានប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាមេរិក។ យោងតាមទិន្នន័យនោះ រថយន្តមួយទឹកដែលមានការពេញនិយមប្រើប្រាស់បំផុតនៅសហរដ្ឋអាមេរិច មានដូចតទៅ៖
១. Ford F-150
២. Chevrolet Silverado 1500
៣. Ram Pickup 1500
៤. Ford Escape
៥. Nissan Rogue
៦. Honda Civic
៧. Toyota Camry
៨. Chevrolet Equinox
៩. Nissan Altima
១០. Nissan Sentra