[បរទេស] Monterey Car Week គឺព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា ដោយមានការតាំងបង្ហាញ ការដេញថ្លៃ និងសកម្មភាពផ្សេង រដើម្បីអោយបុគ្គល ឬអ្នកមានមានចំណាប់អារម្មណ៍អាចបំពេញតាមបំណងប្រាថ្នារបស់ខ្លួន។ ខាងក្រោមនេះជាកំពូលរថយន្តទាំង ១៥ ដែលមានវត្តមាននៅឯ Monterey Car Week៖
១) McLaren Solus GT៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ V10 អាចផលិតកម្លាំងបាន ៨២៩ សេះ។
២) Lamborghini Urus Performante៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ៦៥៧ សេះ។
៣) Tuthill Porsche 911K៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,១ លីត្រ ខណៈដែរថាមពលក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយ។
៤) Bentley Mulliner Batur៖ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,០ លីត្រ ទំហំ ១២ ស៊ីឡាំងអាចផលិតកម្លាំងបាន ៧៣០ សេះ។
៥) Gunther Werks Project Tornado៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo អាចផលិតកម្លាំងបាន ៧០០ សេះ។
៦) Range Rover SV Carmel Edition៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៥២៣ សេះ។
៧) Bugatti W16 Mistral៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ១ ៥៧៨ សេះ។
៨) Czinger 21C V Max and Hyper GT៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,៨ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ១ ២៥០ សេះ។
៩) Hennessey Venom F5 Roadster៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៦,៦ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ១ ៨១៧ សេះ។
១០) RUF Bergmeister៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៦ លីត្រ turbocharged ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៤៣ សេះ។
១១) Aston Martin DBR22៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ twin-turbo V12 អាចផលិតកម្លាំងបាន ៧០៥ សេះ។
១២) Aston Martin V12 Vantage Roadster៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ twin-turbo V12 អាចផលិតកម្លាំងបាន ៦៩០ សេះ។
១៣) Porsche 911 GT3 RS៖ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥១៨ សេះ។
១៤) Lucid Air Sapphire៖ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីប្រភេទ tri-motor system អាចផលិតកម្លាំងបាន ១ ២០០ សេះ។
១៥) Koenigsegg CC850៖ រថយន្តនេះដំណើរការដោយម៉ាស៊ីន Twin-turbo V8 អាចផលិតកម្លាំងបានដល់ ១ ៣៦៣ សេះ។