ទិញឡានថ្មីតែ២ម៉ឺនជាង! លែងឈឺក្បាលជាមួយឡានមួយទឹកដែលមានប្រវត្តិមិនច្បាស់លាស់

សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថាភាគច្រើននៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមានប្រភពមកពីប្រទេសអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។​ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។

ការទិញរថយន្តមួយទឹកដែលមិនស្គាល់ប្រវត្តិច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យផ្សេងៗមួយចំនួនដូចជា​ រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពជាដើម។ ហេតុនេះហើយទើបធ្វើអោយប្រជាជនមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីដែលចេញពីរោងចក្រផ្ទាល់ ដើម្បីកាត់បន្ថយនិងជៀសវាងនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុ។

ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់​ ផាសុកភាព ទទួលបានការថែទាំនិងការធានាផ្ទាល់ពីរោងចក្រដែលជាហេតុជម្រុញអោយប្រជាជនខ្មែរមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីវិញ។ ទន្ទឹមនឹងនេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត SUV ខ្នាតតូចមួយប្រភេទដែលកំពុងចរាចរណ៍យ៉ាងច្រើនកុះករនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះគឺរថយន្ត Ford Ecosport ហើយរថយន្តនេះដែរត្រូវបាននំាចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Ecosport មានតម្លៃត្រឹមតែ​ ២៩ ៩០០ ដុល្លារតែប៉ុណ្ណោះបូករួមជាមួយការធានាផ្ទាល់ពីរោងចក្ររយះពេល ៣ឆ្នាំ ឬ ១០ ម៉ឺនគីឡូម៉ែត្រ ព្រមទាំងមានគ្រឿងបន្លាស់សម្រាប់ជួសជុលយ៉ាងសម្បូរបែប ហើយមានតម្លៃធូរថ្លៃ និងអាចស្វែងរកបាននៅគ្រប់មជ្ឃមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស។ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

រថយន្ត Ford Ecosport មាន7ពណ៍សម្រាប់ជ្រើសរើសរួមមានពណ៍ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និង​​ទឹកក្រូចក្រម៉ៅ។ រថយន្តនេះបានបំពាក់មកជាមួយនូវម៉ាស៊ីនសាំងប្រភេទ Ecoboost 1.0L ជំនាន់ថ្មីដែលមានកម្លាំងសេស ១២៥HP កម្លាំងរមួល ១៧០Nm មានកំលាំងខ្លាំងស៊ីប្រេងតិច ដែលអាចជួយលោកអ្នកបើកបរគ្រប់ស្ថានភាពផ្លូវដូចជា ការបើកបរលើផ្លូវរាបស្មើក្នុងទីក្រុង ផ្លូវជាតិ ផ្លូវតាមស្រុកស្រែចម្ការ និង ផ្លូវដែលមានឧបសគ្គ ម្យ៉ាងវិញទៀតលោកអ្នកចំណាយត្រឹមតែ ១៦​ម៉ឺនរៀលប៉ុណ្ណោះសម្រាប់ពន្ធផ្លូវប្រចាំឆ្នាំ។

រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញនិងស៊ីវិល័យ ផ្នែកខាងមុខត្រូវបានរចនាថ្មី ស្រស់ស្អាត​ទំនើបទាន់សម័យ ចង្កៀងភ្លឺច្បាស់ល្អជាមួយភ្លើង LED បំភ្លឺនៅពេលថ្ងៃ​ ផ្លិតទឹកអូតូ ផ្នែកខាងក្នុងរចនាម៉ូដថ្មីស្រឡាង ធំទូលាយប្រកបដោយផាសុកភាពជាមួយនឹងកៅអីស្បែកទំនើបទាន់សម័យ មិនតែប៉ុណ្ណោះកៅអីជួរទី២អាចបត់បាន ងាយស្រួលក្នុងការផ្ទុកសម្ភារះបានកាន់តែច្រើន។

លើសពីនេះទៅទៀតរថយន្ត Ford Ecosport បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបដូចជា ចុចបញ្ឆេះរថយន្តនិងប្រព័ន្ធសោរឆ្លាតវៃ ចង្កូតបូមអេឡិចត្រូនិច(EPAS)ធូរងាយស្រួលបើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចភ្ជាប់​ Apple Car Play បានយ៉ាងងាយស្រួលនិងអេក្រង់ Touchscreen 8 អ៊ីញ ហ្វាកូដអូតូ សេនសឺមុខក្រោយ៨គ្រាប់សម្រាប់ជំនួយចូលចត កាមេរ៉ាក្រោយជំនួយចូលចត អាច zoom បាន ពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៧ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល និងមានកន្លែងដាក់ឥវ៉ាន់ ២៥កន្លែង ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ។ល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម