ទីបំផុត Google កំពុងដាក់ឱ្យដំណើរការកម្មវិធី YouTube នៅក្នុងរថយន្តសម្រាប់មុខងារ Android Auto

[ទីផ្សារបរទេស] ដូចនឹងកម្មវិធី Netflix ឬកម្មវិធីវីដេអូផ្សេងទៀត YouTube មិនត្រូវបានអនុញ្ញាតអោយដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android Auto នោះឡើយ។ ហើយរហូតមកដល់សព្វថ្ងៃនេះ កម្មវិធីនេះក៏មិនមាននៅលើប្រព័ន្ធ Android របស់យានយន្ត ខណៈពេលវាជាប្រព័ន្ធប្រតិបត្តិការដែលមានលក្ខណៈពិសេសពេញលេញរបស់ Google ដែលកំពុងមាននៅលើរថយន្តកាន់តែច្រើនឡើង។

ប៉ុន្តែនៅក្នុងការប្រកាសមួយដែលបានចែករំលែកកាលពីថ្ងៃនេះ ក្រុមហ៊ុន Mountain View-based បានបង្ហាញថា YouTube នឹងមានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានជាក់លាក់ច្រើនលើកម្មវិធីថ្មីនេះទេ ដូច្នេះហើយយើងក៏មិនមានកាលបរិច្ឆេទចេញផ្សាយជាក់លាក់ដែរ ប៉ុន្តែនេះគឺជាព័ត៌មានដ៏ធំមួយ។ YouTube កំពុងធ្វើដំណើរទៅកាន់ការកម្សាន្តនៅក្នុងរថយន្ត ដូច្នេះអ្នកប្រើប្រាស់នឹងត្រូវបានអនុញ្ញាតឱ្យមើលវីដេអូនៅលើអេក្រង់ធំនៅខាងក្នុងកាប៊ីន។

ជាក់ស្តែង បើផ្អែកលើការប្រកាសរបស់ Google កម្មវិធី Youtube នឹងអាចប្រើបាននៅពេលរថយន្តឈប់តែបុណ្ណោះ។ ក្រុមហ៊ុននិយាយថាគោលបំណងនៃការដាក់ឲ្យដំណើរការកម្មវិធីនេះគឺដើម្បីធ្វើឲ្យការរង់ចាំសម្រាប់អ្វីមួយមិនសូវមានអារម្មណ៍ធុញទ្រាន់ កម្មវិធី YouTube នឹងត្រូវបានបញ្ឈប់នៅពេលដែលរថយន្តចាប់ផ្តើមធ្វើដំណើរ។

Google អះអាង​ថា​កម្មវិធី YouTube សម្រាប់ Android Automotive ត្រូវ​បាន​គេ​រំពឺង​ថា​នឹង​ចេញ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដូច​ដែល​បាន​និយាយ​គឺ​មិន​មាន​ការ​ចែករំលែក​ជាក់លាក់​ផ្សេង​ទៀត​ទេ។ ភាគច្រើនទំនងជាក្រុមហ៊ុននឹងចែករំលែកព័ត៌មានបន្ថែមអំពីការបើកដំណើរការកម្មវិធីដែលរំពឹងទុកខ្ពស់នេះនៅឯសន្និសីទអភិវឌ្ឍន៍របស់ខ្លួននៅរដូវក្តៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម