ទីបំផុត Tesla ដណ្ដើមបានតំណែង Mercedes-Benz លើទីផ្សារអាមេរិក

Tesla ដណ្ដើមបានតំណែងរបស់ Mercedes-Benz ក្លាយជាក្រុមហ៊ុនលក់រថយន្តប្រណីតដាច់ជាងគេលំដាប់ទីបីនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២១នេះ។

ទិន្នន័យពី Experain បានបង្ហាញថារថយន្ត Tesla សរុបចំនួន ២៣០ ៨៥៥គ្រឿង បានចុះបញ្ជីនៅទូទាំងសហរដ្ឋអាមេរិក គិតចាប់ពីដើមឆ្នាំរហូតដល់ត្រឹមខែកញ្ញា ដែលបាននាំមុខ Mercedes-Benz ជាមួយចំនួនចុះបញ្ជីត្រឹម ២១៣ ៧០៨គ្រឿងប៉ុណ្ណោះ។ BMW នាំមុខជាមួយចំនួន ២៥៩ ២៣៧គ្រឿង ខណៈដែល Lexus មានចំនួន ២៤៥ ៨៦៤គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់របស់ Tesla បានកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ ដោយចំនួនរថយន្តចុះបញ្ជីមានកំណើនរហូតដល់ ៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប្រៀបនឹង Lexus មានកំណើន ៣៣% ខណៈដែល BMW មានកំណើន ៣៦%។

គួរដឹងថា មកទល់ពេលនេះនៅតែមានការពិភាក្សានៅឡើយថា Tesla គួរត្រូវបានចាត់ទុកជាក្រុមហ៊ុនរថយន្តប្រណីតដែលមាន​សាច់ឈាមដូចជា BMW, Mercedes-Benz, Lexus និង Audi ដែរឬយ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម