ក្រោយពីបង្ហាញវត្តមានលើទីផ្សារអស់ប្រមាណ ៥៥ឆ្នាំ និងឆ្លងកាត់អស់ ១២ជំនាន់រួចមក នាពេលនេះចំនួនលក់របស់រថយន្ត Toyota Corolla បានចូលដល់ខ្ទង់ ៥០លានគ្រឿងហើយ។
Toyota បានបូកបញ្ចូលរថយន្តទាំងអស់ដែលមានប្រើប្រាស់ឈ្មោះ Corolla ដោយក្នុងនោះមានទាំងប្រភេទ Hatchback, Sedan, Wagon, Coupe និង Minivan ផងដែរ។ ហើយរថយន្ត Corolla Cross ដែលទើបបង្ហាញមុខ ត្រូវបានគេជឿថាជាហេតុលផលមួយដែលធ្វើឲ្យ Corolla លក់ចេញបានកាន់តែច្រើន។
Toyota បាននិយាយថារថយន្តឈ្មោះ Corolla អាចលក់ចេញបានមួយគ្រឿងនៅរៀងរាល់ ២៨វិនាទី ដែលការលក់គឺធ្វើឡើងនៅក្នុងប្រទេសជាង ១៥០ប្រទេសជុំវិញពិភពលោក ហើយរថយន្ត Corolla កំពុងផលិតនៅរោងចក្រមិនក្រោម ១២ឡើយនៅទូទាំងពិភពលោក៕