មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ជាមជ្ឈមណ្ឌលផ្ដល់សេវាថែទាំរថយន្ត និងសេវាសំបកកង់ក្នុងកញ្ចប់តែមួយដ៏ធំជាងគេមួយ ដែលមានមជ្ឈមណ្ឌលចំនួនជាង ២ ១០០ នៅក្នុង ១៥ ប្រទេស បានបើកសម្ពោធមជ្ឈមណ្ឌលថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីបានបើកមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័សដំបូងបង្អស់នៅក្នុងប្រទេស គឺនៅក្នុងរាជធានីភ្នំពេញ។
ដោយស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រដែលជាបេះដូងនៃរាជធានីភ្នំពេញ មជ្ឈមណ្ឌលប្រណីតដែលទើបតែបើកដំណើរការថ្មីនេះ នឹងផ្ដល់ជូននូវសេវាថែទាំរថយន្តកម្រិតប្រណិតមធ្យម និងតម្លៃសមរម្យ រួមបញ្ចូលទាំងសេវាផ្លាស់ប្ដូរសំបកកង់ និងជួសជុល ថ្លឹងកង់ ការតម្រង់កង់ ប្ដូរអាគុយ សេវាជួសជុលរថយន្ត ប្ដូរប្រេងម៉ាស៊ីន ពិនិត្យហ្វ្រាំង ប្រព័ន្ធទប់លំនឹង ប្រព័ន្ធបូម ពិនិត្យម៉ាស៊ីនត្រជាក់ និងផ្ដល់ជូននូវការត្រួតពិនិត្យតាមប្រព័ន្ធត្រួតពិនិត្យរថយន្ត (AIS) ដែលជាបច្ចេកវិទ្យាពីប្រទេសជប៉ុន។
លោក ធីម មីតឈែល (Tim Mitchell) នាយកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនមីឆែលីន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនមីឆែលីន ប្ដេជ្ញាចិត្តផ្ដល់ជូនម្ចាស់យានយន្តទាំងជាលក្ខណៈបុគ្គល និងទាំងក្រុមហ៊ុននូវសុវត្ថិភាពសំបកកង់ដែលស័ក្ដិសមសម្រាប់អតិថិជនគ្រប់រូប”។ “ភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុន WorldBridge Car Solutions Co., Ltd បានជួយឱ្យយើងអាចនាំមកនូវមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័សចូលមកក្នុងប្រទេសកម្ពុជា។ ជាងមេកានិចគ្រប់រូបគឺសុទ្ធតែទទួលបាននូវការបណ្ដុះបណ្ដាលតាមលក្ខណៈស្តង់ដារ ហើយពួកគាត់នឹងត្រូវវាយតម្លៃតាមពេលកំណត់ដើម្បីធានាថា ជាងមេកានិចទាំងអស់ផ្ដល់នូវសេវាមានសង្គតិភាព និងមានគុណភាពគ្រប់ពេលវេលាជានិច្ច។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ដែលជាប្រជាជនកម្ពុជា មានជម្រើសថ្មីមួយទៀតនៅពេលស្វែងរកសេវាថែទាំរថយន្ត និងថែទាំសំបកកង់ដែលអាចជឿទុកចិត្តបាន។”
លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនវើលដ៌ប្រីជ ខា សូលូសិន (WorldBridge Car Solutions Co., Ltd) បានមានប្រសាសន៍ថា “តាមរយៈការបើកសម្ពោធមជ្ឈមណ្ឌលថាយផ្ល័សមួយកន្លែងទៀតនៅក្នុងប្រទេសកម្ពុជានេះ យើងមានគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះវិស័យសេវាថែទាំ រថយន្ត ហើយយើងអាចសម្រេចបាននូវគោលបំណងនេះតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា និងនីតិវិធីទំនើបទាន់សម័យដែលប្រកាន់ខ្ជាប់តាមបទដ្ឋានអន្តរជាតិ។ អតិថិជនដែលជាម្ចាស់រថយន្តលក្ខណៈបុគ្គល និងជាក្រុមហ៊ុននីមួយៗ អាចអញ្ជើញមកកាន់មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ដើម្បីទទួលបានរបាយការណ៍លម្អិតអំពីបញ្ហា និងសេវាដោះស្រាយបញ្ហានានាដែលពួកគាត់ចំណាយប្រាក់លើ។”
ជាងមេកានិចដែលមានជំនាញស្តង់ដារកម្រិតខ្ពស់អនុវត្តនីតិវិធីពិនិត្យសុវត្ថិភាពដែលអនុលោមតាមបទដ្ឋានអន្តរជាតិ
ជាផ្នែកមួយនៃការផ្ដោតការយកចិត្តទុកដាក់របស់មជ្ឈមណ្ឌលថាយផ្ល័ស ទៅលើសុវត្ថិភាពនៃអ្នកបើកបរ និងអ្នកធ្វើដំណើរ ជាងបច្ចេកទេសដែលបានទទួលការបណ្ដុះបណ្ដាល និងមានបទពិសោធន៍កម្រិតខ្ពស់របស់ក្រុមហ៊ុនយើងខ្ញុំ អនុវត្តតាមបញ្ជីចំណុចត្រួតពិនិត្យសុវត្ថិភាពគ្រប់ជ្រុងជ្រោយ ដែលបានដាក់ឱ្យប្រើប្រាស់ដោយអ្នកជំនាញនានានៅទូទាំងប្រទេសចំនួន ១៥ ផ្សេងៗគ្នា។ ដោយមានជាមួយនូវបញ្ជីនេះ ជាងបច្ចេកទេសទាំងអស់អាចដោះស្រាយតម្រូវការ និងក្ដីបារម្ភនានារបស់អតិថិជន ព្រមទាំងអាចធានាថាពួកគាត់នឹងបំពេញការងារប្រកបដោយស្តង់ដារកម្រិតខ្ពស់បំផុត។ អតិថិជនទាំងអស់នឹងទទួលបានការពិនិត្យយានយន្តដោយឥតគិតថ្លៃនេះ នៅពេលដែលពួកគាត់ចុះឈ្មោះប្រើប្រាស់សេវាណាមួយរបស់មជ្ឈមណ្ឌល ថាយផ្ល័ស។
នវានុវត្ត និងការរីកចម្រើន
ជាផ្នែកមួយនៃផែនការពង្រីកអាជីវកម្មបន្ថែមដើម្បីបំពេញតាមតម្រូវការទីផ្សាររថយន្ត ដែលមានកំណើនឥតឈប់ឈរនេះ មជ្ឈមណ្ឌលថាយផ្ល័ស កំពុងតែសម្លឹងមើលទីតាំងបន្ថែមដើម្បីនាំមកនូវភាពកាន់តែងាយស្រួលដល់អតិថិជនកាន់តែច្រើននៅទូទាំងប្រទេស។ លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ សេវាថែទាំរថយន្តកំពុងតែមានទីផ្សារខ្លាំង ព្រមទាំងមានសក្ដានុពល ខ្ពស់ក្នុងការរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយមាននូវចំនួនវិនិយោគិនមានការកើនឡើង នៅក្នុងការប្រកបអាជីវកម្ម ក្រុមហ៊ុនវើលដ៌ប្រីជ ខា សូលូសិននឹងផ្ដល់ឱកាសដល់វិនិយោគិនក្នុងការធ្វើជាម្ចាស់មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស តាមរយៈកម្មវិធីផ្ដល់អាជ្ញាប័ណ្ណហ្វ្រេនឆាយរបស់ក្រុមហ៊ុនផងដែរ។ សេវាកម្មទាំងនោះរួមមាន ការបណ្ដុះបណ្ដាលស្តង់ដារលំដាប់ពិភពលោក ការរចនាហាង ទាំងផ្នែករឹង និងកម្មវិធីសូហ្វវែរ ការពិគ្រោះយោបល់ផ្នែកលក់ និងម៉ាឃីតធីង ដែលអនុញ្ញាតឱ្យវិនិយោគិនក្លាយជាម្ចាស់របស់មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ដោយមិនចាំបាច់ត្រូវការមានបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មថែទាំរថយន្តពីមុនមកឡើយ។”
អំពីមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស
មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស បានជួយដល់ម្ចាស់រថយន្តទាំងជាលក្ខណៈបុគ្គល និងក្រុមហ៊ុននៅក្នុងប្រទេសចំនួន ១៥ ក្នុងការថែទាំរថយន្តរបស់ពួកគាត់តាមកម្រិតស្តង់ដារខ្ពស់បំផុត។ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង ផ្ដល់ជូននូវសេវាកម្មដ៏មានគុណភាពខ្ពស់ ក៏ដូចជាម៉ាកសញ្ញាលំដាប់អន្តរជាតិថែមទៀតផង។ ជាងមេកានិចផ្នែករថយន្តប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង នឹងផ្គត់ផ្គង់តាមតម្រូវការរបស់អ្នក និងដោះស្រាយក្ដីបារម្ភដែលអ្នកអាចនឹងមាន។
យើងខ្ញុំយល់ថា មិនមានអ្វីដែលសំខាន់ជាងសុវត្ថិភាពនៃអតិថិជនរបស់យើងនោះទេ និងមិនមានអ្វីដែលសំខាន់ជាងសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់នោះទេ។ អាស្រ័យហេតុនេះហើយ ទើបយើងខ្ញុំផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការផ្ដល់ជូនតែផលិតផលដែលមានគុណភាពខ្ពស់បំផុតប៉ុណ្ណោះ ដែលណែនាំដោយអ្នកជំនាញ ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះផ្ដល់ជូនដោយអ្នកជំនាញមានគុណវុឌ្ឍិ និងចំណេះដឹងខ្ពស់បំផុត ដែលជាអ្នកផ្ដល់នូវការពិគ្រោះយោបល់ស៊ីជម្រៅ និងការពិនិត្យរថយន្តរបស់អ្នកយ៉ាងហ្មត់ចត់បំផុត។ (www.tyreplus.com)
អំពីប្រព័ន្ធត្រួតពិនិត្យរថយន្ត (AIS)
- ប្រព័ន្ធត្រួតពិនិត្យរថយន្ត (AIS) បច្ចេកវិទ្យាពីប្រទេសជប៉ុន
បច្ចេកវិទ្យាត្រួតពិនិត្យរថយន្ត (AIS) ដែលមានផ្ដល់ជូនតែនៅក្នុងមជ្ឈមណ្ឌល ថាយផ្ល័ស នៅក្នុងប្រទេសកម្ពុជានេះ គឺមានការទទួលស្គាល់ដោយ AIS ប្រទេសជប៉ុន និងដើរតួជាអង្គភាពភាគីទីបីមានភាពសុក្រឹត ដែលអនុវត្តការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតទៅលើរថយន្តមួយទឹក ផ្ដល់ជូនអតិថិជននូវទំនុចិត្ត អស់ក្ដីបារម្ភ ព្រោះថារថយន្តដែលពួកគាត់ជ្រើសរើសទិញ ឬលក់គឺទទួលបានការធានាគុណភាព។ ប្រព័ន្ធ AIS មាននូវកំណត់ត្រាតាមដានរយៈពេលជាង ២០ឆ្នាំ នៅក្នុងការត្រួតពិនិត្យរថយន្តមួយទឹក ហើយការត្រួតពិនិត្យរបស់ពួកយើងត្រូវបានទទួលស្គាល់ថាជាការត្រួតពិនិត្យដ៏ហ្មត់ចត់បំផុតនៅក្នុងវិស័យរថយន្តមួយទឹក។ (www.ais-inc.jp/en/)
- ទីតាំងមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័សនៅក្នុងប្រទេសកម្ពុជា
ទីតាំង៖ ថាយផ្ល័សបូកគោ
- អាសយដ្ឋាន៖ ផ្ទះលេខ ១៨ ផ្លូវលេខ ៩៣ កែងផ្លូវលេខ ២៤៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- លេខទូរសព្ទទំនាក់ទំនង៖ ០២៣ ៨៦៦ ៦៤៦
- ទំព័រFacebook: TYREPLUS Cambodia / TYREPLUS Bokkor / TYREPLUS Chak Angre
- ម៉ោងធ្វើការ៖ ៩:០០ ព្រឹក – ៧:០០ ល្ងាច
ទីតាំង៖ ថាយផ្ល័សចាក់អង្រែ
- អាសយដ្ឋាន៖ ផ្ទះលេខ ៦៩៤ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
- លេខទូរសព្ទទំនាក់ទំនង៖ ០២៣ ៨៦៦ ៦៤៥
- ទំព័រFacebook: TYREPLUS Cambodia / TYREPLUS Bokkor / TYREPLUS Chak Angre
- ម៉ោងធ្វើការ៖ ៩:០០ ព្រឹក – ៧:០០ ល្ងាច
សម្រាប់ទំនាក់ទំនងផ្សព្វផ្សាយ
- ឈ្មោះ សេង វិតីសត្យា (Seng Viteysatya)
- មុខតំណែង ប្រធានគ្រប់គ្រងទូទៅ
- លេខទូរសព្ទ ០៩២ ៧៦៩ ៩៦០ / ០១៦ ២៨៣ ៩២៦
- អ៊ីមែ៉ល [email protected]
ការបញ្ចុះតំលៃពិសេសដើម្បីអបអរការបើកសម្ពោធថាយផ្ល័ស
សូមទៅកាន់គ្រប់សាខារបស់ TYREPLUS ថ្ងៃនេះ សម្រាប់ការជាវសំបកកង់ Michelin ឬ BFGoodrich ចំនួន ៤ គ្រាប់ លោកអ្នកនឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ១០០ ដុល្លារ ត្រលប់មកវិញ!!
- លក្ខខណ្ឌត្រូវបានអនុវត្តខណៈពេលដែលស្តុកមានរយៈពេលយូរ។