ទីបំផុត! រថយន្តប្រើអគ្គិសនីសុទ្ធដំបូងគេរបស់ Dodge បង្ហាញខ្លួនជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dodge បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dodge Charger Daytona EV ស៊េរីឆ្នាំ ២០២៤ ប្រើថាមពលពអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុន មាន ២ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥០ ០០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Dodge Charger Daytona ផលិតឡើងនៅលើគ្រោងឆ្អឹង STLA Large platform ដំណើរការដោយថាមពលអគ្គិសនីសម្រាបម៉ូដែល៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូដែល R/T ទ្វារ២ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៩៦ សេះ និងកម្លាំងរមួល ៥៤៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូដែល SCAT PACK ទ្វារ៤ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៧០ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤១៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ ម៉ូដែលទាំង ២ នេះ ប្រើឆ្នាំងសាកល្បឿនលឿន អាចសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ២៧នាទីប៉ុណ្ណោះ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តប្រភេទ Muscle Car នេះ មានគម្របម៉ាស៊ីនទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២០ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការឌីស្សាញប្រណិតជាងមុន ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ ដល់ ១៦អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Uconnect 5 និងកៅអីស្ព័រស្រោបដោយស្បែកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម