ផ្អែកតាមការស្ទង់មតិរបស់សហគមន៍ឈ្មួញរថយន្តចិន CADA បានបង្ហាញថា ៩៩% នៃហាងលក់រថយន្តក្នុងប្រទេសចិន បានបើកទ្វារដំណើរការឡើងវិញនាថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។ យ៉ាងណាក្ដីចំនួនលក់ជាមធ្យមតាមហាងលក់នីមួយៗគឺមានត្រឹម ៦៦% នៃកម្រិតធម្មតា (មុនពេលមិនទាន់ផ្ទុះជំងឺកូវីដ១៩)។ នេះបើតាមការចុះផ្សាយរបស់ Autonews Europe។
ដោយឡែក ចំណូលជាមធ្យមបានពីការលក់រថយន្តថ្មីៗគឺស្ថិតនៅ ៦៤% នៃកម្រិតធម្មតា។ នេះបើផ្អែកតាមការស្ទង់មតិពីហាងលក់រថយន្តចំនួន ៨៧២១ កន្លែងនៅទូទាំងប្រទេសចិន។ ចំណែកចំណូលពីខាងសេវាកម្ម និងគ្រឿងបន្លាស់គឺស្ថិតនៅកម្រិត ៦៧% នៃកម្រិតធម្មតា។
ក្រៅពីប្រទេសចិន គេសង្កេតឃើញថាក្រុមហ៊ុនរថយន្តភាគច្រើននៅទូទាំងពិភពលោក បានចាប់ផ្ដើមផ្ដោតលើការលក់រថយន្តតាមអនឡាញ មុនពេលដែលអតិថិជនមានជំនឿចិត្តអាចទៅកាន់ហាងលក់បាន៕