ទីផ្សារឡាននៅអឺរ៉ុបធ្លាក់ចុះដល់ ២៥,៥% នៅឆ្នាំ ២០២០

ប្រសិន​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ គឺ​រយៈពេល​១១​ខែ​នៃ​ឆ្នាំ ២០១៩ ចំនួន​លក់​រថយន្ត​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០២០ មាន​ប្រមាណ ៩​លាន​គ្រឿង​ប៉ុណ្ណោះ ធ្លាក់​ចុះ​ពី​ចំនួន​ជិត ១២​លាន​គ្រឿង​កាល​ពី​ឆ្នាំ​មុន។

ប្រទេស​ដែល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គឺ​អេស្ប៉ាញ ដែល​ធ្លាក់​ចុះ​ដល់ ៣៥,៣% ចំណែក​នៅ​អ៊ីតាលី​ធ្លាក់​ចុះ ២៩%, នៅ​បារាំង​ធ្លាក់​ចុះ​ ជិត២៧% និង​នៅ​អាល្លឺម៉ង់​មាន​ធ្លាក់​ចុះ ២១,៦%។ គិត​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ នេះ ចំនួន​រថយន្ត​ថ្មី​ដែល​បាន​ចុះ​បញ្ជី​នៅ​អឺរ៉ុប​គឺ​មាន ៨៩៧ ៦៩២គ្រឿង ដែល​បាន​ថយ​ចុះ ១២%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ក្រុមហ៊ុន​ Volkswagen Group អាច​កាន់​កាប់​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ ដោយ​រយៈពេល​១១​ខែ​ដំបូង អាច​លក់​ចេញ​រថយន្ត​បាន​សរុប​ជិត ២,៣​លាន​គ្រឿង។ ​ក្រុមហ៊ុន​បន្ទាប់​គឺ PSA Group (មាន​ម៉ាក Peugeot, Citroen, Opel, DS) អាច​លក់​បាន​ជិត​ ១,៤​លាន​គ្រឿង និង​ក្រុមហ៊ុន Renault Group លក់​បាន​ជាង ១​លាន​គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម