គណនី YouTube ឈ្មោះ Woodworking Art កំពុងត្រូវបានអ្នកប្រើប្រាស់ YouTube ចាប់អារម្មណ៍ខ្លាំងលើទឹកដៃឆ្លាក់កូនរថយន្តពីឈើ ដែលធ្វើបានយ៉ាងល្អិតល្អន់ធ្វើឲ្យដូចជារថយន្តពិតៗតែម្ដង។
វិចិត្រករពីក្រោយគណនី YouTube ខាងលើគឺមានទីតាំងនៅប្រទេសវៀតណាម ដែលរយៈពេល ៦ខែចុងក្រោយនេះ បានចែករំលែកវីដេអូអំពីការឆ្លាក់ឈើចេញជារថយន្ត ចំនួន ១១ ម៉ូដែលរថយន្ត។ វីដេអូភាគច្រើនមានអ្នកទស្សនាលើសពី ៥លានដង ហើយវីដេអូនៃរថយន្ត Toyota Land Cruiser មានអ្នកចុចមើលដល់ ៥៣លានដងឯណោះ។ ទស្សនាបណ្ដាវីដេអូដូចខាងក្រោម ៖