ទើបបើកចេញពីឃ្លាំង ២០នាទី ឡាន Lamborghini មួយគ្រឿងខ្ទេចគូថបាត់

រថយន្ត​ Lamborghini Huracan Performante Spyder មួយ​គ្រឿង​ដែល​ម្ចាស់​របស់​វា​បើកបរ​ចេញ​ពី​ឃ្លាំង​លក់​រថយន្ត​បាន​ទើប​តែ ២០​នាទី​សោះ ត្រូវ​បាន​រង​ការ​ប៉ះ​ទង្គិច​ពី​ផ្នែក​ខាង​ក្រោយ​យ៉ាង​ដំណំ​តែ​ម្ដង។

ប៉ូលិស​នៃ​តំបន់​​ West Yorkshire ​ប្រទេស​អង់គ្លេស​បាន​ចែក​រំលែក​រូបភាព​នៃ​គ្រោះ​ថ្នាក់​នេះ​នៅ​លើ​បណ្ដាញ​ Twitter និង​បាន​បញ្ជាក់​ថា​រថយន្ត​មហា​កម្លាំង​នេះ​​ត្រូវ​បាន​បង្ខំ​ចិត្ត​ឈប់​លើ​ផ្លូវ​ហាយ​វេ M1 ដោយ​សារ​បញ្ហា​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន។ ក្រោយ​ពី​ឈប់​ភ្លាមៗ​​ដោយ​សារ​បញ្ហា​ ទើប​ត្រូវ​រថយន្ត​ផ្សេង​បើក​បុក​ពី​ក្រោយ ធ្វើ​ឲ្យ​រថយន្ត​ដែល​ទើប​ទិញ​ថ្មីៗ​រង​ការ​ខូច​ខាត​ខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​ហេតុការណ៍​នេះ​ម្ចាស់​រថយន្ត​ Lamborghini បាន​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ចំណែក​អ្នក​បើកបរ​រថយន្ត​ដែល​បើក​បុក​ Lamborghini ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គ្មាន​របួស​ធ្ងន់​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ឡើយ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម