ទោះលក់ឡានបានតិចជាងមុន លុយចំណេញរបស់ Tesla នៅតែកើនឡើង

[ទីផ្សារបរទេស] ប្រាក់​ចំណេញ​របស់ Tesla បាន​បន្តកើនឡើងក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ទោះបី​ជា​ការ​ផលិត និងការ​លក់​រថយន្តរងផលប៉ះពាល់ដោយសារវិបត្តិខ្វះខាតឈីបសកលក្ដី។

ត្រីមាសទីពីរនៃឆ្នាំ២០២២នេះ Tesla អាចលក់​រថយន្តបាន​ប្រាក់​ចំណេញ​រហូត​ដល់ ២,២៦ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ពី​ប្រាក់​ចំណូល ១,១៤ពាន់លានដុល្លារ រកបានកាលពីត្រីមាសទីពីរនៃឆ្នាំ២០២១កន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បានបិទបញ្ចប់ត្រីមាសទីពីរជាមួយ​សាច់ប្រាក់ ១៨,៩ពាន់​លាន​ដុល្លារ ដែល​កើនឡើង ៩០២លាន​ដុល្លារ ធៀប​នឹង​ត្រីមាស​មុន។ ក្រុមហ៊ុនក៏បានបង្ហាញផងដែរថា​បាន​បម្លែង​ ៧៥% នៃ​ Bitcoin ដែល​ខ្លួនបានទិញ​ទៅ​ជា​​ទឹកប្រាក់​ដែល​មាន​តម្លៃ​ស្មើ​នឹង ៩៣៦​លាន​ដុល្លារ។

គួរដឹងថានៅត្រីមាសទីពីរនេះ Tesla អាចផលិតរថយន្តបាន ២៥៨ ៥៨០គ្រឿង ថយចុះពី ៣០៥ ៤០៧គ្រឿង កាលពីត្រីមាសដំបូង ខណៈដែល​ការ​លក់​បាន​ថយចុះពី ៣១០ ០៤៨គ្រឿង កាលពី​ត្រីមាស​ទីមួយ មកនៅត្រឹម ២៥៤ ៦៩៥គ្រឿង នៅត្រីមាសទីពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម