ទ្បាន BYD Yuan Plus សាកថ្មពេញម្តងអាចជិះបានចម្ងាយ ៥១០ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន BYD របស់ប្រទេសចិនបានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Yuan Plus សម្រាប់ទីផ្សារប្រទេសកំណើត ខណៈពេលដែររថយន្តនេះបានដាក់បង្ហាញជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។ រថយន្ត BYD Yuan Plus ជាម៉ូឌែលទីពីរ បន្ទាប់ពី BYD Dolphin​ ដែលអភិវ្ឍន៍ទ្បើងដោយគ្រោងឆ្អឹង e-Platform 3.0។

រថយន្ត BYD Yuan Plus ប្រើប្រាស់អាគុយ Standard range battery ទំហំ ៤៩,៩២ គីទ្បូវ៉ាត់ម៉ោង ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៤៣០ គីទ្បូម៉ែត្រ។ ខណៈដែលអាគុយ Long range battery ទំហំ ៦០,៤៨ គីទ្បូវ៉ាត់ម៉ោង ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៥១០ គីទ្បូម៉ែត្រ ក្នុងការសាកថ្មពេញម្តងដូចគ្នា។ ហើយវាក៏ប្រើឆ្នាំងសាករហ័សដែលអាចសាកពីថាមពល ៣០-៨០ ភាគរយប្រើពេល ៣០ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញចំពោះរថយន្ត BYD Yuan Plus បានដាក់លក់ជាមួយជម្រើសទំហំអាគុយមានតម្លៃចាប់៖

  • Standard range battery មានតម្លៃ ២២,៨០៩ – ២៣,៩១៦ ដុល្លារ
  • Long range battery មានតម្លៃ ២៤,៣៩០ – ២៧,២៣៥ ដុល្លារ

សូមបញ្ជាក់ថារថយន្ត BYD Yuan Plus ក៏នឹងត្រៀមដាក់លក់នៅក្នុងប្រទេសអូស្រា្តលី និងសិង្ហបុរី ក្នុងឆ្នាំ ២០២២ នេះ ។ ខណៈដែលរថយន្ត BYD Yuan Plus បានដាក់លក់ក្នុងតម្លៃ ៣៤,០០០ ដុល្លារនៅប្រទេសអូស្រា្តលី ជាមួយនឹងជម្រើសទំហំអាគុយផ្សេងៗគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម