[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការប្រកាសត្រៀមនឹងដំឡើងតម្លៃនូវរថយន្ត MG5 ស៊េរីឆ្នាំ ២០២២ ដែលអាចកើនឡើងនូវតម្លៃរហូតដល់ ៣០១ ដុល្លារ ដោយចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ តទៅនៅក្នុងទីផ្សារប្រទេសថៃ។
រថយន្ត MG5 ដែលទ្បើងថ្លៃនោះមានជម្រើស ៣ ម៉ូឌែលដូចជា៖
- ម៉ូឌែល C តម្លៃដើម ១៦,៨២៩ ដុល្លារ, តម្លៃថ្មី ១៧,១៣០ ដុល្លារ
- ម៉ូឌែល D តម្លៃដើម ១៨,០៣៤ ដុល្លារ, តម្លៃថ្មី ១៨,៣៣៥ ដុល្លារ
- ម៉ូឌែល X តម្លៃដើម ២០,៧៤៣ ដុល្លារ, តម្លៃថ្មី ២១,០៤៤ ដុល្លារ
សម្រាប់រថយន្ត MG5 ប្រើប្រាស់ម៉ាស៊ីនសាំង ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១១៤ សេះ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ៨ វគ្គ។
លើសពីនេះ MG បានបង្ហាញក្នុងខែមករាថារថយន្ត MG5 បានស្ថិននៅក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្រុមរថយន្ត B-segment បន្ទាប់ពីដាក់លក់បានត្រឹមតែ ២ ខែប៉ុណ្ណោះ ការលក់សរុបរបស់ MG នៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២១ មានចំនួនសរុប ៣១ ០០៥គ្រឿង ដែលបានកើនឡើង ៩,៥%៕
ប្រភព៖ sanook