រថយន្ត Suzuki Celerio Indy Retro ដែលត្រូវបានឌីហ្សាញយ៉ាងពិសេសក្នុងរចនាបទបែប Retro ដែលមានតែមួយគត់នៅក្នុងប្រទេសថៃ ត្រូវបានបង្ហាញនៅក្នុងពិពណ៌ Motor Expo ២០២១ ។
Suzuki Celerio បច្ចុប្បន្នមានលក់ជាមួយជម្រើស ៣ ម៉ូឌែលរួមមាន៖ GA MT, GL CVT និង GX CVT ដែលធ្វើឱ្យវាក្លាយជា hatchback ៥ ទ្វារ សមរម្យនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។
សម្រាប់រថយន្ត Suzuki Celerio Indy Retro បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតកម្លាំង ៦៨ សេះ និងកម្លាំងរមួល ៩០ ញូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៥ វគ្គ ។
យ៉ាងណាមិញចំពោះរថយន្ត Suzuki Celerio Indy Retro ស៊េរីឆ្នាំ២០២២ មាន ៣ ម៉ូឌែល ជម្រើស សម្រាប់ទីផ្សារនៅប្រទេសថៃ
- ម៉ូឌែល GA MT តម្លៃ ៩ ៦៨៦ ដុល្លារ
- ម៉ូឌែល GL CVT តម្លៃ ១២ ០៤៨ ដុល្លារ
- ម៉ូឌែល GX CVT តម្លៃ ១២ ៩០៤ ដុល្លារ