[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តម៉់ូឌែល Probox ឆ្នាំ២០២២ ប្រភេទ Wagon មានតម្លៃចាប់ពី ១៣ ១២៤ ដុល្លារសម្រាប់ទីផ្សារប្រទេសជប៉ុន។
សម្រាប់ការឌីហ្សាញខាងក្នុងរថយន្ត Toyota Probox គឺមានទំហំធំ និងសាមញ្ញា។ ដោយភ្ជាប់មកជាមួយអេក្រង់កម្សាន្ត និង Mobile Phone Stand សម្រាប់ដាក់ទូរសព្ទចល័ត ងាយស្រួលដល់អ្នកបើកបររប្រើទូរស័ព្ទញឹកញាប់។
រថយន្ត Toyota Probox មានជម្រើស ៣ ម៉ាស៊ីនរួមាន៖
- ម៉ាស៊ីនសាំង ១.៣ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំង ៩៥ សេះ ការប្រើប្រាស់សាំង ១៦.៦ គីឡូម៉ែត្រក្នុង ១ លីត្រ។
- ម៉ាស៊ីនសាំង ១.៥ លីត្រ ផលិតកម្លាំង ១០៩ សេះ ។
- ម៉ាស៊ីនសាំង Hybrid ចំណុះ ១.៥ លីត្រ ផលិតកម្លាំង ៧៤ សេះ រួមជាមួយនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៦១សេះ ហើយគ្រប់ម៉ូឌែលទាំងអស់បំពាក់ដោយប្រអប់លេខអូតូ CVT ។
រថយន្ត Toyota Probox បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើប Toyota Safety Sense រួមាន៖ ប្រព័ន្ធការពារការប៉ះទង្គិចខាងមុខ, ប្រព័ន្ធព្រមានពេលរថយន្តចេញពីគន្លង, ប្រព័ន្ធភ្លើងខ្ពស់ស្វ័យប្រវត្តិ រួមទាំងប្រព័ន្ធគ្រប់គ្រងលំនឹង VSC និងប្រព័ន្ធហ្វ្រាំង ABS/EBD និង BA ជាដើម៕