ក្រុមហ៊ុន Hyundai បានបញ្ចេញនូវរថយន្តម៉ូឌែល STARIA ស៊េរីឆ្នាំ២០២២ ដែលមានជម្រើស ២ ម៉ូឌែល S និង SLE ក្នុងពិពរណ៍ Motor Expo 2021។
សម្រាប់រថយន្ត Hyundai STARIA ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDi turbo-diesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ និង ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ MPi V6 មានកម្លាំង ២៦៨សេះ។ ចំពោះម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រើប៉ុងមួយវិលកង់មុខ ខណៈម៉ូឌែលចំណុះ ២,២លីត្រ ប្រើប៉ុងពីរ។ ពួកវាបំពាក់ប្រអប់លេខអូតូ ៨វគ្គដូចគ្នា។
យ៉ាងណាមិញចំពោះតម្លៃរបស់រថយន្ត Hyundai STARIA ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នងប្រទេសថៃ មានជម្រើស ២ ម៉ូឌែលរួមមាន៖
- ម៉ូឌែល S តម្លៃ ៥១ ៦៥៨ ម៉ឺនដុល្លារ
- ម៉ូឌែល SLE តម្លៃ ៥៩ ៧២៥ ម៉ឺនដុល្លារ
បន្ថែមពីនេះរថយន្តមានជម្រើស ៣ ពណ៍រួមមាន៖ Abyss Black Pearl, Graphite Gray និង Shimmering Silver Metallic ផងដែរ៕