[ទីផ្សារបរទេស] បន្ទាប់ពីការតាំងពិព័រណ៍រថយន្តនៅ Guangzhou Auto Show កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនរថយន្តចិន BYD បានបញ្ចេញនូវម៉ូឌែល Destroyer 05 ប្រភេទ Sedan ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ។
សម្រាប់រថយន្ត BYD Destroyer 05 មានទំហំប្រវែង ៤ ៧៨០ មម, ទទឹង ១ ៨៣៧ មម និងកំពស់ ១៤៩៥ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧១៨ មម ។ បន្ថែមពីនេះការរចនាផ្នែកខាងក្រៅគឺបំពាក់ចង្កៀង LED ស្តើង និងប៉ាណាដ៏ធំគ្របដណ្ដប់លើកាងមុខ។
វាបានបំពាក់ដោយអេក្រង់ទំហំ ១៥,៦ អ៊ីង, កុងទ័រឌីជីថល ទំហំ ៨,៨ អ៊ីង, ប៊ូតុងចំកណ្តាលសម្រាប់បញ្ជា, ដៃចង្កូតមានទ្បូហ្គូ BYD និងកន្លែងសាក២ ។
រថយន្ត BYD Destroyer 05 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥ លីត្រ ផលិតកម្លាំង ១០៩សេះ ជាមួយនឹងម៉ូទ័រមួយ និងជម្រើសម៉ូទ័រ២ ផលិតកម្លាំង ១៧៧ សេះឬ ១៩៤ សេះ។ បន្ថែមពីនេះវាបានបំពាក់អាគុយដែលប្រភេទទំហំតូចអាចបើកជិះបានចម្ងាយ ៥៥ គីឡូម៉ែត្រ ខណៈអាគុយធំអាចជិះបានចម្ងាយ ១២០ គីឡូម៉ែត្រ។
យ៉ាងណាមិញចំពោះតម្លៃរថយន្ត BYD Destroyer 05 មិនទាន់ប្រកាសនៅទ្បើយទេ ប៉ុន្តែមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថាវានឹងមានតម្លៃចាប់ ១៩ ០០០ ដុល្លារ ដល់ ២៤ ០០០៕