ទ្បានអគ្គិសនី Volvo C40 Recharge នឹងដាក់លក់នៅប្រទេសថៃនៅពាក់កណ្តាលឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានធ្វើការត្រៀមបង្ហាញចេញនូវរថយន្តម៉ូឌែល C40 Recharge ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Crossover Coupe ក្នុងព្រឹត្តិការណ៍តាំងរថយន្តក្នុងប្រទេសថៃ Bangkok International Motor Show ២០២២ ដែលនឹងប្រព្រឹត្តទៅពីខែមីនាដល់មេសាខាងមុខនេះ ជាមួយផែនការនៃការចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។

សម្រាប់រថយន្ត Volvo C40 Recharge ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំង ៤០៨ សេះ និងកម្លាំងរមួល ៦៦០ ញូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៤,៧ វិនាទី និងកំណត់ល្បឿនកំពូលដល់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្ត Volvo C40 Recharge បានបំពាក់នូវជម្រើស ២ អាគុយមានទំហំ ៧៩ គីទ្បូវ៉ាត់ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤២០ គីឡូម៉ែត្រ​ និងអាគុយមានទំហំ ១១ គីទ្បូវ៉ាត់ ដែលសាកថ្មក្នុង​រយៈពេល​ប្រហែល ៨ ម៉ោងអាចធ្វើដំណើរបានដល់ ១៥០ គីទ្បូវ៉ាត់ក្នុងរយៈពេល ៤០ នាទី ។

យ៉ាងណាមិញចំពោះរថយន្ត Volvo C40 Recharge ស៊េរីឆ្នាំ២០២២ ក្រុមហ៊ុន Volvo នឹងធ្វើការបង្ហាញចេញនាពេលក្រោយ ដោយគេរំពឹងថារថយន្តនេះនឹងមានតម្លៃថ្លៃជាងរថយន្ត XC40 ប្រភេទអគ្គិសនីសុទ្ធដែលមានតម្លៃប្រមាណ ៧៧ ៥៣៥ដុល្លារ៕

ប្រភព៖​ sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម