ទ្បានអគ្គិសនីចិន Jiayuan Komi សាកថ្មពេញម្តង ជិះបានចម្ងាយ ៣២២ គ.ម តម្លៃខ្ទង់ ១ ម៉ឺនដុល្លារ

{ទីផ្សារបរទេស} ក្រុមហ៊ុនផលិតរថយន្តចិន Jiayuan Auto បានបង្ហាញនូវទ្បានអគ្គិសនីថ្មី Komi សាកថ្មពេញម្តង ជិះបានចម្ងាយ ៣២២ គ.ម តម្លៃចាប់ ៨ ៩០៤ ដុល្លារ ដល់ ១០ ៦២៩ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់ទ្បានអគ្គិសនី  Jiayuan Komi មានបណ្តោយ ២ ៩៩៨ ម.ម, ទទឹង ១ ៤៧៨ ម.ម, កម្ពស់ ១ ៥៥៥ ម.ម និង គម្លាតកង់មុខ- ក្រោយ ២០០០ ម.ម. ដោយរចនាទ្បើងធ្វើពីដែក ដែលបំពេញតាមស្តង់ដារ European M1 Whole Vehicle Type-Approval (WVTA)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការឌីហ្សាញខាងក្រៅនៃទ្បានអគ្គិសនី Jiayuan Komi បានបំពាក់ដោយចង្កៀងមុខ LED និងអំពូលលំអរពេលថ្ងៃ DRL។ បន្ថែមពីនេះផ្នែក​ខាង​ក្នុង​មាន​ ​កៅអីស្បែក ៤ កៅអី, អេក្រង់កម្សាន្តទំហំ 7 អ៊ីញ ភ្ជាប់ជាមួយនឹង Apple CarPlay, Bluetooth និងBaidu, ដៃចង្កូតពហុមុខងារធំគ្របដណ្តប់ដោយស្បែក, ប៊ូតុង Push-Start និងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។

សម្រាប់ទ្បានអគ្គិសនី Jiayuan Komi បំពាក់ដោយម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ២៧សេះ និងកម្លាំងរមួល ៩០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីកម្លាំង ៤១សេះ នឹងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយវាប្រើប្រាស់អាគុយ ២ជម្រើស ដោយទំហំ ១៧,៩ គីទ្បូវ៉ាត់ អាចរត់បានចម្ងាយ ១៦១ គីទ្បូម៉ែត្រ ខណៈដែលអាគុយទំហំ ៣០ គីទ្បូវ៉ាត់ អាចរត់បានចម្ងាយ ៣២២ គីទ្បូម៉ែត្រ សម្រាប់ការសាកថ្មពេញម្តង មានរយៈពេល ៦ ឬ ៨ ម៉ោង។

ទ្បានអគ្គិសនី  Jiayuan Komi ក៏បានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព រួមមានហ្វាំ្រង ABS/EBD ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងស្ថេរភាព ហ្វ្រាំងដៃអេឡិចត្រូនិច ពោងសុវត្ថិភាពខាងមុខពីរ និងកាំមេរ៉ាមើលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម