ក្រុមហ៊ុន Xpeng បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីម៉ូឌែល G9 ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ជាផ្លូវការ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។
សម្រាប់រថយន្ត Xpeng G9 នេះបំពាក់នូវម៉ាស៊ីនថ្មី XPower 3.0 និងបច្ចេកវិទ្យាសាកភ្លើង ៨០០ វ៉ុល ដែលអាចសាកថ្ម ៥ នាទី អាចបើកបរបានចម្ងាយ ២០០ គីទ្បូម៉ែត្រ (124 Miles ) ។
ចំពោះរថយន្ត Xpeng G9 បានបំពាក់នូវបច្ចេកវិទ្យា Xpilot 4.0 ជាប្រព័ន្ធបើកបរដោយស្វ័យដោយភាពវៃឆ្លាត ព្រមទាំងប្រើប្រាស់ប្រព័ន្ធសេនស័ន LiDAR ចំនួន ២គ្រាប់នៅក្រោមចង្កៀងមុខផងដែរ៕