ឆ្នាំ២០២២នេះ ទ្បានអគ្គិសនីថ្មីលក់នៅក្នុងប្រទេសន័រវេស មានចំនួន ៨៤%

[ទីផ្សារបរទេស] យោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូនន័រវេស ថាទ្បានអគ្គិសនីមានចំនួនជិត ៩០% នៃការលក់រថយន្តថ្មីដែលត្រូវបានចែកចាយដល់អតិថិជនក្នុងខែមករា ឆ្នាំ ២០២២។

សម្រាប់រថយន្តសរុប ៧,៩៥៩ ត្រូវបានចុះបញ្ជីនៅប្រទេសន័រវេសកាលពីខែមុន ដែលក្នុងនោះមានទ្បានអគ្គិសនីចំនួន ៦,៦៥៩ គ្រឿង ស្មើនឹងប្រមាណ ៨៣,៧% នៃការលក់សរុប។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ការលក់រថយន្តអគ្គិសនីនៅទីនេះបានកើនឡើងដល់ ៣០,៧% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះការលក់រថយន្តប្រើប្រាស់ម៉ាស៊ីន Plug-in hybrid មានចំនួន ៦,៨% នៃការលក់រថយន្តថ្មីក្នុងខែមករា ឆ្នាំ ២០២២ នៅប្រទេសន័រវេស។ ដោយទ្បែកចំពោះការលក់រថយន្តប្រើប្រាស់សាំង និងម៉ាស៊ូត មានចំនួន ៣៨៧ គ្រឿង​ប៉ុណ្ណោះ។ ខណៈដែលរថយន្ត​ប្រើ​សាំង ១៧៥ គ្រឿង ដែលរថយន្ត Porsche Taycan លក់ដាច់ជាង ៨១៨ គ្រឿង។

យ៉ាងណាមិញចំពោះរថយន្តដែលលក់ដាច់ជាងគេនៅក្នងប្រទេសន័រវេសក្នុងឆ្នាំ២០២២ នេះ គឺម៉ូឌែល Audi Q4 e-tron ដែលលក់បានចំនួន ៦៤៣ គ្រឿងស្មើនឹង ៨,១%, Hyundai Ioniq 5 (៤៧៧ គ្រឿង), BMW iX (៤៤៤ គ្រឿង), Skoda Enyaq (៣៨៩ គ្រឿង), Volkswagen ID.4 (៣៨៩ គ្រឿង), Ford Mustang Mach-E (៣៥៦ គ្រឿង), Kia EV6 (៣៥៦ គ្រឿង) និង Audi e-tron (២៨៩ គ្រឿង) ជាដើម។

ខណៈដែលរថយន្ត Toyota RAV4 ប្រើប្រាស់ម៉ាស៊ីន Plug-In Hybrid គឺជា​រថយន្ត​ដែល​មិន​ប្រើ​អគ្គិសនី​តែ​មួយ​គត់​ដែល​បាន​ចូល​ក្នុង​បញ្ជី​រថយន្ត​លក់​ដាច់​បំផុត​ទាំង ១០ នៅ​ប្រទេស​ន័រវែស​កាលពី​ខែ​មុន​ជាមួយ​នឹង​ការ​លក់​ចំនួន ២៧១ គ្រឿង។ ហើយរថយន្ត Audi គឺជាក្រុមហ៊ុនរថយន្តដែលលក់ដាច់ជាងគេ បានចំនួន ៩៥២ គ្រឿង,  Hyundai (៧០៤ គ្រឿង), Volkswagen (៦៥៩ គ្រឿង), Kia (៦១៦ គ្រឿង) និង Toyota (៥៧៦ គ្រឿង) ផងដែរ។

សូមបញ្ជាក់ថាប្រទេសន័រវេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការលើកទឹកចិត្តប្រជាជនឱ្យទិញរថយន្តអគ្គិសនី រួមទាំងការសន្យាបញ្ឈប់ការលក់រថយន្តសាំង និងម៉ាស៊ូតនៅឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម