ធ្លាប់ស្គាល់ Sharp តែលើគ្រឿងប្រើប្រាស់ប្រភេទអេឡិចត្រូនិច តែពេលនេះ Sharp ចូលប្រឡូកក្នុងវិស័យអគ្គិសនីដែរហើយ!

[បរទេស] ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សរបស់ជប៉ុន Sharp បានធ្វើការបោះជំហានថ្មីចូលក្នុងវិស័យរថយន្តអគ្គិសនី ដោយបានបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីដំបូង LDK+ ជាមួយការប្រើប្រាស់គ្រោងឆ្អឹងរួមគ្នាជាមួយរថយន្ត Model A របស់ Foxconn និងបានផ្អែកទៅលើមជ្ឈមណ្ឌល R&D និងរោងចក្ររបស់ Foxconn ដើម្បីសម្រេចបាននូវគំរូនេះ។

ក្នុងនោះ រថយន្តអគ្គិសនីនេះត្រូវបានប្រើប្រាស់នូវ AloT Platform របស់ Sharp ដែលអនុញ្ញាតឱ្យវាភ្ជាប់ជាមួយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជា គ្រឿងប្រើប្រាស់ ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់ជាដើម។ បន្ថែមពីនេះ រថយន្តនេះប្រើ AI ដើម្បីសិក្សាពីទម្លាប់ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ហើយគាំទ្រមុខងារ V2H, ថាមពលពន្លឺព្រះអាទិត្យ(Solar) បំពាក់លើដំបូល និងប្រព័ន្ធផ្ទុកថាមពល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រចនាបទនៃគំរូរថយន្ត Minivan អគ្គិសនី មានរូបរាងជ្រុងៗ និងបំពាក់មកជាមួយទ្វារ៉ូត រួមជាមួយកៅអីដែលអាចសេរ៉េអង្គុយបែរទល់មុខគ្នាបាន។ សូមបញ្ជាក់ផងដែរថា រថយន្តនេះស្ថិតនៅជាគំរូនៅឡើយ ដូច្នេះព័ត៌មានជាក់លាក់ Sharp ពុំទាន់បញ្ចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម