រថយន្ត, ការរចនារថយន្ត និង បច្ចេកវិទ្យានៅក្នុងរថយន្ត មានការវិវត្តន៍ឥតឈប់ឈរ។ លក្ខណៈពិសេសមួយចំនួន ដូចជា ដៃចង្កូត មិនមានការផ្លាស់ប្តូរច្រើនទេ ក្នុងរយៈពេល ១២០ ឆ្នាំមកនេះ ដោយសារយើងមិនទាន់បានរកឃើញវិធីប្រសើរជាងនេះ ក្នុងការធ្វើឲ្យរថយន្តផ្លាស់ប្តូរទិសដៅ។ មិនតែប៉ុណ្ណោះ និន្នាការឌីហ្សាញមួយចំនួន ដូចជា ក្រូមេ ឬ ប៉ាណាមុខធំ បានល្បី និងហួសសម័យពីមួយជំនាន់ទៅមួយជំនាន់។
ខាងក្រោមនេះគឺជានិន្នាការលើរថយន្តថ្មីទាំង ៩ ល្បីខ្លាំងពីទសវត្សរ៍ឆ្នាំ ២០០០ និង ឆ្នាំ ២០១០ ប៉ុន្តែឥឡូវមើលទៅហួសសម័យខ្លាំងបំផុត៖
១) ភ្លើងបំភ្លឺពេលថ្ងៃអាក្រក់ និងអំពូល LED ម៉ូដអាក្រក់ៗ
២) ចង្កឹះលេខអូតូឌីហ្សាញបែបធ្មេញរណា
៣) មុខងារផែនទី Satellite Navigation មានតែរូបព្រួញ
៤) តែម Rally Stripes
៥) យ៉ាន់ខ្មៅ
៦) រថយន្ត Ferraris ពណ៌ទឹកដោះគោ
៧) ឧបករណ៍ចាក់ស៊ីឌី
៨) ឡានអគ្គិសនីមានចម្ងាយបើកបរត្រឹម ១០០ម៉ាយ៍ (១៦០គីឡូម៉ែត្រ)
៩) អេក្រង់អត់ Touchscreen