
[ទីផ្សារប្រទេសចិន] ក្រុមហ៊ុន GWM ត្រៀមចេញលក់នូវរថយន្ត Haval Raptor ប្រភេទ PHEV នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី ១៩ ខែសីហានេះ បន្ទាប់ពីទទួលបានការអាប់ដេតថ្មីសម្រាប់សេរ៊ីថ្មីឆ្នាំ២០២៦ ជាមួយតម្លៃចាប់ពី ២៣ ១០០ដុល្លារ ដល់ ២៦ ៨០០ដុល្លារ សម្រាប់ម៉ូឌែលប្រភេទកូនកាត់ PHEV និងមានតម្លៃចាប់ពី ២១ ៨០០ ដល់ ២៣ ២០០ដុល្លារសម្រាប់ប្រភេទប្រើម៉ាស៊ីនចំហេះក្នុង។
សម្រាប់ម៉ូឌែលឆ្នាំ២០២៦ នេះ GWM បានធ្វើការអាប់ដេតថ្មីទៅលើទៅលើផ្នែកសំខាន់ៗមួយចំនួនដូចជាចង្កៀងមុខ-ក្រោយ បានប្តូរការរចនាទៅជាជ្រុងវិញ រីឯឡូហ្គូក្រោយប្តូរពី Haval ទៅ GWM វិញផងដែរ។ ចំណែកផ្នែកខាងក្នុងក៏ទទួលបាននូវការកែប្រែថ្មីដូចគ្នាដែរ ដោយមានភ្ជាប់មកជាមួយ Paddle Shifter, កុងទ័រ LCD ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តកណ្តាលទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ថប្រតិបត្តិការ Coffee OS3 ផងដែរ។
ចំពោះសម្ថភាពនៃការបើកបរ Haval Raptor ប្រភេទ PHEV ដំណើរការដោយប្រព័ន្ធកូនកាត់ PHEVជំនាន់ទីថ្មីអោយឈ្មោះថា Hi4 ដែលធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គីសនីចំនួន២ ដែលអាចផលិតកម្លាំងសរុបបាន ៤៤៣សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ដែលទទួលបានថាមពលពីកញ្ចប់អាគុយចំនួន ៣ជម្រើសគឺ
- អាគុយ LFP ទំហំ ១៨,៧៤kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ១០២គ.ម ន
- អាគុយ LFP ទំហំ ២៧,៥៤kWh អាចបើបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ១៤៥គ.ម
- អាគុយ LIB ទំហំ ៣៥,៤៣kWh អាចបើបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ២០០គ.ម៕