[ទីផ្សារបរទេស] ការប្រកួតប្រជែងដើម្បីធ្វើឲ្យរថយន្តអគ្គិសនីកាន់តែមានលក្ខណៈពិសេសជាមួយនឹងមានតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ Confused.com បានចេញផ្សាយការរកឃើញនៃការសិក្សារបស់ខ្លួនថា ប្រទេសណាដែលចំណាយប្រាក់ច្រើនបំផុត និងតិចបំផុតសម្រាប់ក្នុងការទិញរថយន្តអគ្គិសនី។
សម្រាប់រថយន្តអគ្គិសនី ក្នុងនោះ គេហទំព័រ Confused.com បានជ្រើសរើស Tesla Model 3 ជារថយន្តជម្រើសរបស់ខ្លួន ហើយបានរកឃើញថា ម៉ាកាវ គឺជាកន្លែងដែលមានការទិញរថយន្តអគ្គិសនីតម្លៃថោកបំផុតក្នុងការទិញរថយន្តដោយមានតម្លៃចាប់ពី ៤០ ៣៨២ ដុល្លារ នឹងត្រូវបានតាមពីក្រោយដោយប្រទេសចិន រូម៉ានី ជប៉ុន និងបារាំង។ ខណៈ សហរដ្ឋអាមេរិកត្រូវបានជាប់ចំណាត់ថ្នាក់លេខ៨ មានតម្លៃ ៤៤ ៩៩០ ដុល្លារ ។ ហើយខាងក្រោមនេះជាតារាងតម្លៃរបស់រថយន្តអគ្គិសនីតាមបណ្តាលប្រទេសផ្សេងគ្នា៖