នេះជាឡានភីកអាប់ Ram 1500 ដែលស៊ីប្រេងតិចជាងគេបំផុត

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ram បានបង្ហាញចេញរថយន្តភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២១ ប្រភេទ Tradesman HFE EcoDiesel ដែលជារថយន្តភីកអាប់ Ram 1500 ស៊ីប្រេងតិចជាងគេបំផុត។

គួរដឹងថា HFE ត្រង់នេះគឺមានន័យថា High Fuel Efficiency ដែលមានន័យថាសន្សំសំចៃប្រេងឥន្ធនៈខ្ពស់បំផុត។ ចំពោះកម្រិតស៊ីប្រេងរបស់រថយន្តនេះគឺមានកម្រិត ១០,២២លីត្រ ក្នុង១០០គ.ម សម្រាប់ការបើកក្នុងក្រុង និង ៧,១២លីត្រ សម្រាប់ការបើកក្រៅក្រុង ហើយសរុបជាមធ្យមគឺ ៩,០៤លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2019-2021 Ram 1500 Badge

រថយន្ត Ram 1500 ស៊េរីឆ្នាំ ២០២១ ប្រភេទ Tradesman HFE EcoDiesel នេះមានប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ជាប្រភេទ EcoDiesel ដែលអាចផលិតកម្លាំងបាន ២៦០សេះ អាចជិះបានចម្ងាយលើសពី ១០០០ម៉ាយ (ប្រមាណ ១៦០០គីឡូម៉ែត្រ) ពេលចាក់មួយពេញ។

តម្លៃរបស់រថយន្តនេះនៅលើទីផ្សារសហរដ្ឋអាមេរិកគឺមានចាប់ផ្ដើមពី ៤២ ២៤០ដុល្លារឡើងទៅ ដោយមិនទាន់រាប់បញ្ចូលថ្លៃដឹកជញ្ជូន ១ ៦៩៥ដុល្លារ ដែលការដាក់លក់នឹងចាប់ផ្ដើមនៅអំឡុងត្រីមាសទីពីរនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម