នេះហើយជាឈ្មោះឡានអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Smart

[ទីផ្សារបរទេស] Smart #1 គឺជាឈ្មោះ​ផលិតផលរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Smart ដែល​ជា​ក្រុមហ៊ុន​ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយបច្ចុប្បន្នវាជាក្រុមហ៊ុនដែលស្ថិតក្រោមការសហការគ្នា 50-50 រវាងក្រុមហ៊ុន Mercedes-Benz និង Geely ហើយរថយន្តអគ្គិសនីនេះជាការបើកទំព័រការសហការដំបូង។

រថយន្ត Smart #1 ដែលបានបង្ហាញចេញតាមរយៈរូបភាព Teaser ទាំងនេះបានព័ទ្ធដោយ​ការឃ្លុំបេបិទបាំងការឌីហ្សាញយ៉ាងជិត យ៉ាងណាទ្រង់ទ្រាយរបស់វាគឺស្រដៀងនឹងរថយន្ត Concept #1 ដែលធ្លាប់បានបង្ហាញចេញនាពេលកន្លងមកដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកទល់ពេលនេះនៅមិនទាន់មានព័ត៌មានពីលក្ខណៈសម្បត្តិនៃផ្នែកថាមពលរថយន្ត Smart #1 នៅឡើយទេ ប៉ុន្តែវាមានប្រើប្រាស់គ្រោងឆ្អឹង Geely Sustainable Experience Architecture ដែល​គ្រោងឆ្អឹងនេះមានសមត្ថភាពទ្រាំទ្រថាមពលរហូតដល់ ៨០០វ៉ុល និងអាចបំពាក់ម៉ូទ័រអគ្គិសនីបានចំនួនបី។

គួររំលឹកផងដែរថារថយន្តអគ្គិសនីដំបូងរបស់ Smart គ្រោងនឹងប្រកាសចេញជាផ្លូវការនៅចុងឆ្នា២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម