[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota មានបំណងចង់លក់រថយន្តនៅទីផ្សារអាមេរិកខាងជើងចំនួន ៨០% ជារថយន្តប្រភេទអគ្គិសនីនៅឆ្នាំ ២០៣០ ដោយភាគច្រើនគឺជារថយន្តកូនកាត់ Hybrid ។
គួរឲ្យដឹងថា បច្ចុប្បន្ន Toyota និង Lexus បានកាន់កាប់ចំណែកទីភ្សារស្ទើរតែ ៦០% នៃទីផ្សាររថយន្តកូនកាត់ Hybrid នៅទីផ្សារសហរដ្ឋអាមេរិក ខណៈតម្រូវការរថយន្តអគ្គិសនីសុទ្ធ EVs ធ្លាក់ចុះក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ។ លើសពីនេះ ការលក់រថយន្ត Hybrid របស់ខ្លួនបានកើនឡើង ៦៦% ក្នុងអំឡុងខែមករា ដល់ខែមិថុនាស្មើនឹងចំនួន ៤១០ ០០០គ្រឿង ដោយសារតែរថយន្ត Camry ស៊េរីថ្មីត្រូវបានលក់ដាច់ជាងគេ។
មិនត្រឹមតែប៉ុណ្ណោះ នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota មានចំណែក ១៥% នៃទីផ្សាររថយន្តដឹកអ្នកដំណើរសរុបនៅអាមេរិកខាងជើង ហើយរថយន្ត Hybrid មានចំនួន ៣៣% នៃការលក់សរុបរបស់ក្រុមហ៊ុន។ នៅឆ្នាំ ២០៣០ ខ្លួនចង់លក់ប្រហែល ៨០% នៃការលក់នៅអាមេរិកខាងជើងសម្រាប់រថយន្តអគ្គិសនី រួមទាំងរថយន្តអគ្គីសនីសុទ្ធ EV ផងដែរ ៕