ឆ្នាំនេះគឺខួបទី ៥ នៃការចាប់ផ្ដើមការផលិតរថយន្ត Bugatti Chiron ដែលបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៦ ហើយពេលនេះមាន Chiron មិនដល់ ១០០ គ្រឿងទៀត មិនទាន់រកម្ចាស់ឃើញ ក្នុងចំណោមរថយន្តដែលមានផលិតត្រឹម ៥០០ គ្រឿង។
ក្រុមហ៊ុន Bugatti បានប៉ាន់ស្មានថានឹងសម្រេចការផលិតរថយន្តទាំង ៥០០ គ្រឿង ដែលមិនរាប់បញ្ចូលប្រភេទផ្សេងដូចជា Divo ឬ Centodieci គឺនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១។ នេះបើតាមការលើកឡើងរបស់លោក Stephan Winkelmann នាយកប្រតិបត្តិក្រុមហ៊ុន។
នាយកប្រតិបត្តិក្រុមហ៊ុនក៏បានឲ្យដឹងថានៅឆ្នាំ ២០២០ ក្រុមហ៊ុននឹងមានដំណឹងភ្ញាក់ផ្អើលមួយចំនួនត្រូវបង្ហាញ ដោយនៅឆ្នាំនេះនឹងបញ្ចេញរថយន្តមហាកម្លាំងម៉ូដែលថ្មី។ មានការប៉ាន់ស្មានថារថយន្តស៊េរីថ្មីបន្ទាប់របស់ Bugatti នឹងជាប្រភេទ SUV៕