យោងតាមសារព័ត៌មាន Automotive News បានឱ្យដឹងថា ក្រុមហ៊ុន Toyota នឹងធ្វើការបញ្ចេញនូវរថយន្ត Crossover កៅអី បីជួរ Grand Highlander នៅឆ្នាំ ២០២៣ ដែលជាផ្នែកមួយនៃការពង្រីកត្រកូលរថយន្តប្រភេទ Crossoverនេះ ខណ:ពេលក្រុមហ៊ុន Toyota បានចុះឈ្មោះកម្មសិទ្ធម៉ាកសញ្ញា កាលពីខែធ្នូឆ្នាំ ២០២០កន្លងទៅ។
រថយន្ត Grand Highlander នឹងស្ថិតនៅលំដាប់ថ្នាក់កណ្តាលរវាងរថយន្ត Toyota Highlander ដែលកំពុងទទួលបានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន និងរថយន្ត Toyota Sequoia។
គួរបញ្ជាក់ផងដែរថា រថយន្ត Toyota Highlander ជំនាន់ចុងក្រោយបំផុតបានធ្វើការបង្ហាញវត្តមានកាលពីឆ្នាំ ២០១៩ និងចេ្លក់ជាផ្លូវការនៅឆ្នាំ ២០២០ ជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៩៥សេះ និងកម្លាំងរមួល ៣៥៧ញ៉ូតុនម៉ែត្រ និងជម្រើស Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំង ២៤៣សេះ។ ដោយគេសន្មតថា Grand Highlander នឹងបំពាក់ជាមួយម៉ាស៊នដូចគ្នានឹងរថយន្ត Highlander ដែរ។ ចំណែក Toyota Sequoia ជំនាន់ថ្មីកំពុងត្រៀមបង្ហាញខ្លួននាឆ្នាំក្រោយ ២០២២នេះ និងចេញលក់ឆ្នាំ ២០២៣៕