ក្រុមហ៊ុន BMW បាននិយាយថា ចំពោះអវត្តមានខ្លួនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគី ក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ ដែលធ្វើឡើងនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែនកាលពីសប្តាហ៍មុន ក្នុងការប្តេជ្ញាចិត្តលក់តែរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៤០ ដោយសារតែក្រុមហ៊ុនខ្លួនជឿជាក់ថាគ្រប់ប្រទេសទាំងអស់ពុំបានត្រៀមខ្លួនរួចរាល់ក្នុងចំណែករបស់ពួកគេ និងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកថ្មគ្រប់គ្រាន់នៅឡើយទេ។
ថ្លែងទៅកាន់ Dezeen លោក Thomas Becker ប្រធានយុទ្ធសាស្រ្តនិរន្តរភាពរបស់ BMW បាននិយាយថា” ក្រុមហ៊ុនពុំទាន់បានកំណត់កាលបរិច្ឆេទជាក់លក់ក្នុងការបញ្ចប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហោះក្នុងនៅឡើយ ដោយសារគោលដៅត្រូវបានកំណត់ ដែលធានាថាប្រទេសក្រីក្របានធ្វើការងាររបស់ពួកគេរួចរាល់ (Poorer Countries do their Job) មុនពេលរថយន្តអគ្គិសនីឈានជើងចូលទៅកាន់ប្រទេសខ្លួន។”
លោកក៏បានបន្តទៀតថា” នាពេលបច្ចុប្បន្ន ប្រទេសន័រវេស និងហូឡង់ មានស្ថានីយសាកភ្លើងសាធារណៈដែលអាចសាកបានរថយន្ត ១ ០០០គ្រឿង ចំនួនចន្លោះពី ៧ ទៅ ៩ស្ថានីយ ខណៈប្រទេសអ៊ីតាលី មានត្រឹម ០.៤ប៉ុណ្ណោះ ដែលបណ្តាលមកពីកង្វះការដឹកនាំពីរដ្ឋាភិបាលក្នុងតំបន់ និងថ្នាក់ជាតិ។”
គួរបញ្ជាក់ផងដែរថា BMW រំពឹងថារថយន្តដែលលក់នៅលើទីផ្សារនាឆ្នាំ ២០៣០ ជារថយន្តអគ្គិសនីសុទ្ធ ហើយធ្វើការផលិតរថយន្តអគ្គិសនីដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Rolls-Royce និង Mini នៅត្រឹមឆ្នាំ២០៣០៕