លោក Mohathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសាកល្បងបើកបររថយន្ត Lux SA2.0 របស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vinfast នៅក្នុងកម្មវិធីបច្ចេកវិទ្យា ធ្វើឡើងនាទីក្រុងហាណូយ កាលពីថ្ងៃទី ២៨ ខែសីហា។
លោកនាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះបានបើកបរសាកល្បងលើចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ រយៈពេលប្រមាណ ៥ នាទី។ អំឡុងការសាកល្បងនេះ លោកបានជាន់រថយន្ត SUV នេះដល់ល្បឿន ១០០ គ.ម/ម៉។ ក្រោយពីបានបើកសាករួច លោកនាយករដ្ឋមន្ត្រីរូបនេះបានថ្លែងថា ៖ “រថយន្តនេះគឺខ្លាំង ឌីហ្សាញរូបរាងបានល្អ ប៉ុន្តែសោកស្ដាយដែលខ្ញុំអាចបើកត្រឹម ១០០ គ.ម/ម៉”។
គួរដឹងថារថយន្ត Lux SA2.0 ជារថយន្តប្រភេទ SUV ៧ កៅអី មានតតម្លៃប្រមាណ ៤៨ ៥៨៣ ដុល្លារ ដែលមានបំពាក់នូវម៉ាស៊ីនចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៨ សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨ វគ្គ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ ២៕