តម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla មានការកើនឡើងជាង ៤០ពាន់លានដុល្លារ ក្រោយពីក្រុមហ៊ុន S&P Dow Jones Indices បានបញ្ជាក់អំពីការដាក់បញ្ចូល Tesla ក្នុងសន្ទស្សន៍ទីផ្សារ S&P 500 Index ចាប់ពីថ្ងៃទី២១ ខែធ្នូតទៅ។
តម្លៃក្នុងមួយភាគហ៊ុនរបស់ Tesla មានការកើនឡើងដល់ ១២% ដែលធ្វើឲ្យតម្លៃលើទីផ្សាររបស់ក្រុមហ៊ុនមានជាង ៤៤០ពាន់លានដុល្លារ។ ការកើនឡើងតម្លៃហ៊ុននេះក៏បានធ្វើឲ្យទ្រព្យសម្បត្តិលោក Elon Musk កើនឡើង ១៥ពាន់លានដុល្លារផងដែរ ដែលកើនដល់ ១១៧,៥ពាន់លានដុល្លារ ក្លាយជាបុគ្គលមានទ្រព្យច្រើនជាងគេក្នុងលោកលំដាប់ទីបី ដោយបាននាំមុខលោក Mark Zuckerberg។
Tesla នឹងមានឈ្មោះជាមួយក្រុមហ៊ុនធំៗដទៃទៀតដូចជា Apple, Amazon, Google និង Microsoft នៅលើសន្ទស្សន៍ទីផ្សារ S&P 500 Index ដោយ Tesla នឹងត្រូវមានឈ្មោះក្នុងចំណោមក្រុមហ៊ុនមានតម្លៃជាងគេទាំង ១០ នៅក្នុងខែធ្នូ៕