បុណ្យអុំទូក ៣ថ្ងៃ ផ្លូវល្បឿនលឿន ទទួលបានយានយន្តធ្វើចរាចរណ៍សរុបជិត ៨ម៉ឺនដង តែគ្រោះថ្នាក់មាន ០ករណី

យោងតាមផេកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យដឹងថា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក គិតចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៧៩ ៣៨៨ ដង ប៉ុន្តែមិនមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឡើយ ពោលគឺ មាន០ករណី។ 

ចំណែក ការស្វែងរកជំនួយតាមទូរសព្ទសង្គ្រោះ ១៣៩៩ មានចំនួន ១៥៩ ខ្សែ ក្នុងនោះ ស្វែងរកជំនួយចំនួន៦៩ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩០ករណី។

ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ ក៏បាន​ក្រើនរំលឹកបន្ថែមអំពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកបើកបរ និងអ្នករួមដំណើរគួរយល់ដឹង រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ហាមបើកបរត្រឡប់ក្រោយ

២. ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ

៣. ហាមបើកបរលើសល្បឿនកំណត់

៤. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់

៥. ហាមបោះសំរាមចោលតាមផ្លូវ

៦.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម