[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងរថយន្តជនជាតិថៃបានយករថយន្ត Toyota Crown ប្រភេទ sedan និង Honda accord ធ្វើការកែថ្នៃទៅជារថយន្ត Supercar Lamborghini Aventador SVJ ដែលផលិតដោយដៃស្ទាល់ទាំងស្រុងនៅក្នុងប្រទេសថៃ ។
ម្ចាស់រថយន្តខាងលើនេះ មានឈ្មោះថា Grissana Thong On មកពីក្រុមហ៊ុន kitracing គាត់ក៏ជាអ្នកកែថ្នៃម៉ូដែលរថយន្តផ្ទាល់ខ្លួនជាច្រើនដូចជារថយន្តភីកអាប់ Isuzu D-Max ដែលបំពាក់ប្រព័ន្ធ NOS system ជាដើម។
គួរឲ្យដឹងថា គម្រោងនេះមានរយៈពេលជាង ៣ ឆ្នាំ ក្នុងនោះ តួខ្លួនរបស់ Supercar នេះត្រូវបានបង្កើតឡើងដោយផ្នែកពីរគឺផ្នែកខាងមុខពី Toyota Crown និងផ្នែកខាងក្រោយពី Honda Accord ។ លើសពីនេះ ក៏បានធ្វើឱ្យប្រសើរឡើងនៃតួធំទូលាយជាមួយនឹងថាសកង់ជាដុំហ្វ្រាំងយកចេញពីរថយន្ត BMW ក៏ដូជាប្រព័ន្ធ suspension យកពីភីកអាប់ Toyota Hilux ខណៈប៉ាណា និងរន្ធខ្យល់ត្រូវបានបំពាក់ដោយបន្ទះក្រូម៉េ ព្រមទាំងដៃទ្វារបើកឡើងលើយកចេញពីរថយន្ត Nissan NX2000 ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានកែច្នៃយកពីចេញពីរថយន្ត Honda Civic ជាពិសេសបានបំពាក់ជាមួយកៅអីបែបស្ព័រតុបតែងជាមួយកាបូនផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបានបំពាក់ប្លុកម៉ាស៊ីននៅកណ្តាលដែលបានយកពីរថយន្ត Mitsubishi 3000GT ពោលគឺម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ Turbocharged ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ ៕