បើកផ្លូវណាទៅ? លេចវត្តមានម៉ូឌែលថ្មីនៃ Supercar អគ្គិសនីរបស់ BYD កម្លាំងជិត ៣ពាន់សេះ

ក្នុងវីដេអូប្រូម៉ូសិននៃរឿង Fast and Furious បានបង្ហាញចេញនូវម៉ូឌែលសាកល្បងថ្មីរបស់ BYD នោះគឺ Yangwang U9 02 ដែល BYD បានលើកឡើងថា Supercar អគ្គិសនីថ្មីរបស់ខ្លួនមានកម្លាំងសេះខ្លាំងបំផុតក្នុងពិភពលោកគឺ ៣ ០០០Ps ឬ ២ ៩៥៩សេះ។

សម្រាប់វត្តមាន U9 02 នេះកើតឡើង បន្ទាប់ពី Yangwang U9 Track Edition បានបំបែកកំណត់ត្រាកាលពីខែមុនកន្លងទៅ ទៅលើល្បឿនដែលអាចរត់ស្ទុះដល់ទៅ ៤៧២.៤១គ.ម/ម៉ោង ដែលជាវាកំណត់ត្រាពិភពលោកដំបូងគេរបស់ម៉ាកយីហោចិន។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មានសំខាន់ៗ BYD ពុំទាន់បញ្ចេញនៅឡើយនោះទេ ដោយគ្រាន់តែបាននិយាយថាប្រព័ន្ធម៉ូទ័រទាំង៤ (Quad-motor) របស់ខ្លួនគឺជាប្រព័ន្ធដំបូងគេក្នុងពិភពលោកដែលមានល្បឿនរង្វិលជុំ ៣០ ០០០rpm ដែលផ្តល់នូវកម្លាំងសេះលើសពី ២ ៩៥៩សេះ។ ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី Yangwang U9 02 រួមទាំងថ្ងៃចេញលក់ជាផ្លូវការ លក្ខណៈបច្ចេកទេស និងតម្លៃ យើងនឹងរង់ចាំការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ផងដែរថា Yangwang U9 ធម្មតាមានតម្លៃខ្ទង់ ២៣៣ ០០០ដុល្លារ នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម