[បរទេស] កាលពីពេលថ្មីនេះ យោងតាមរបាយការណ៍ចេញពីសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump គ្រោងនឹងធ្វើការផ្លាស់ប្តូរដ៏ធំសម្រាប់ឧស្សាហកម្មរថយន្តបន្ទាប់ពីការជំរុញ EV ដែលគាំទ្រដោយរដ្ឋាភិបាលជាច្រើនឆ្នាំ នៅពេលត្រលប់មកកាន់អំណាចឡើងវិញនៅឆ្នាំ ២០២៥ ។
នៅក្នុងរបាយការណ៍នេះ បានអះអាងថា លោក Donald Trump ចង់លុបចោលឥណទានពន្ធសហព័ន្ធសម្រាប់រថយន្តប្រភេទ HEV, PHEV រួមទាំងអគ្គិសនីសុទ្ធ EV ដែលឧបត្ថម្ភធនពីរដ្ឋាភិបាលដែលត្រូវបានអនុម័តដោយរដ្ឋបាលរបស់លោក Joe Biden ចំនួន ៣ ៧៥០ ដុល្លារ ដល់ ៧ ៥០០ ដុល្លារ ដែលជាផ្នែកមួយនៃច្បាប់កំណែទម្រង់ពន្ធកាន់តែទូលំទូលាយ។
គួរឲ្យដឹងថា ការលុបបំបាត់ឥណទានពន្ធ ឬហៅថា Federal EV tax ដែលគាំទ្រដោយដោយរដ្ឋាភិបាលនេះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការលក់រថយន្តអគ្គិសនីសុទ្ធ EV រួមទាំងក្រុមហ៊ុនផលិតរថយន្ត និងកម្មករនៅក្នុងវិស័យនេះ ។ លើសពីនេះ ក្នុងនោះ Elon Musk ម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla ត្រូវបានគេនិយាយថាគាំទ្រការផ្លាស់ប្តូរនេះផងដែរ ៕