[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានការបែកធ្លាយនៅរូបភាពប៉ាតង់របស់រថយន្ត All-new MG ZS ជំនាន់ទី២ មុនពេលដាក់បង្ហាញជាផ្លូវការ រូបរាងថ្មីទាំងស្រុង នឹងត្រូបានគេរំពឹងថា មានឱកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។
រូបភាពនេះ បង្ហាញពីការរចនាផ្នែកខាងក្រៅនៃម៉ូដែលដែលត្រូវបានគេរំពឹងថាជា All-new MG ZS (Gen 2) ដែលប្រើប្រាស់នៃការរចនាដូចគ្នាទៅនឹងម៉ូដែល MG ថ្មីផ្សេងទៀត រួមទាំង All-new MG3 ដែលទើបនឹងចេញថ្មីៗនេះផងដែរ ជាពិសេសគឺចង្កៀង កាងខាងមុខ។
គួរឲ្យដឹងថា MG ZS បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាម៉ូដែលលក់ដាច់បំផុតរបស់ MG នៅក្នុងប្រទេសជាច្រើន ដែលត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៧ មុនពេលមានការកែមុខមាង់ថ្មីក្នុងឆ្នាំ ២០១៩ ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតបន្ថែម មានតែរងចាំបន្ថែមទៀត ៕