បែកធ្លាយរូបភាពរថយន្ត Lexus RZ 450e ប្រភេទ Two-Tone មុនពេលបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីដំបូងបង្អស់របស់ Lexus RZ 450e នៅថ្ងៃទី ២០ ខែមេសា ប៉ុន្តែមុនពេលការបង្ហាញខ្លួនជាផ្លូវការ បានលេចធ្លាយនៅរូបភាពពីអ្វីដែលមើលទៅដូចជាពាណិជ្ជកម្មនៅលើប៉ុស្តិ៍ Discovery បានបង្ហាញនូវម៉ូដែល two-tone edition។

រូបថតដែលថតបានត្រូវបានបង្ហាញចេញដោយ Lexus RZ Forums ដែលបង្ហាញអោយឃើញរថយន្ត SUV អគ្គិសនីជាមួយតួរខ្លួនពណ៌ទឹកក្រូច និងពណ៌ខ្មៅ ដែលផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរូបរាងផ្នែកខាងមុខរបស់ Lexus RZ 450e គឺខុសប្លែកពី bZ4x យ៉ាងច្បាស់ ជាមួយនឹងប៉ាណាមុខពណ៌ខ្មៅលាតសន្ធឹងឡើងលើគម្របម៉ាស៊ីន ចង្កៀងមុខរាងស្លីម ជាមួយអំពូលបំភ្លឹពេលថ្ងៃLED ប្រភេទ “check-type” ដែលនៅជួរខាងមុខទាំងមូលនៃរថយន្ត ដែលធ្វើឲ្យរថយន្តនេះមានភាពលេចធ្លោ និងកាន់តែកាច។

លើសពីនេះ ប្រសិនបើអ្នកមិនចូលចិត្តរូបរាងពីរពណ៌ Lexus ក៏នឹងផ្តល់ការងារលាបពណ៌ធម្មតាផងដែរ ដូចដែលបានបង្ហាញដោយរូបថតផ្លូវការមុននេះ។

សម្រាប់រថយន្តនេះ នឹងត្រូវបានបំពាក់ដោយម៉ូទ័រពីរ ហើយនឹងប្រើប្រាស់ប្រព័ន្ធវិលកង់ទាំងអស់ Direct4 ថ្មីជាមួយនឹងមុខងារវ៉ិចទ័រកម្លាំងបង្វិលជុំកម្រិតខ្ពស់ ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តងជាមួយនឹងអាគុយលីដ្យូម ទំហំ ៩០ គីឡូវ៉ាត់ម៉ោងគាំទ្រការសាកថ្មលឿនអាចសាកពី ០-៨០% ក្នុងរយៈពេល ៣០ នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតទាំងអស់នឹងត្រូវបានបង្ហាញយ៉ាងពេញលេញនៅថ្ងៃទី ២០ ខែមេសា ខាងមុខនេះ នៅពេលដែល RZ 450e ត្រូវបានបង្ហាញជាឌីជីថលនៅលើគេហទំព័ររបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម